ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដធុនធំបើកឡើង ចំណោតមិនរួច រអិលថយក្រោយប៉ះនឹងរថយន្ដ៣គ្រឿង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដធុនធំបើកឡើង ចំណោត មិនរួចរអិលថយក្រោយ មកប៉ះនឹងរថយន្ដចំនួន៣គ្រឿង បណ្ដាលឲ្យរងការខូចខាត ចំណែកឯម្ចាស់រថយន្ដ រត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៥០ នាទីយប់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្លោងទ្វារវត្តពោធិញ្ញាណ ផ្លូវបេតុង កែងនឹងផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពេលកើតហេតុ រថយន្ដធុនធំ ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-0600 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ឡើងមកផ្លូវ ៣៧១ លុះពេលមកដល់ចំណុច ក្លោងទ្វារវត្តពោធិញ្ញាណ ដែលជាចំណុចផ្លូវចំណោត រថយន្ដ បើកឡើងមិនរួច ក៏រអិលថយន្តថយក្រោយ បណ្ដាលឲ្យមកប៉ះនឹងរថយន្ដចំនួន៣គ្រឿង ដែលកំពុងបើកមកពីក្រោយបណ្ដាលឲ្យរងការ ខូចខាតទាំង៣គ្រឿង តែម្ដង ហើយក្នុងករណីគ្រោះថ្នាក់ ចរាចរនេះដែរ មិនបណ្ដាលឲ្យ មានអ្នករងរបួសទេ ចំណែកឯម្ចាស់រថយន្ដ បង្កចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតខាង តំណាងរថយន្ដបង្កបាន ចុះមកដល់កន្លែងកើតហេតុ ដោះស្រាយជាមួយ ម្ចាស់រថយន្តខូចខាតទាំង៣គ្រឿង ដោយព្រមចេញថ្លៃជួសជុល រថយន្ដរថយន្ដទាំងអស់ ដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ


ចែករំលែក៖