ព័ត៌មានទាន់ហេតុការណ៍៖

ដើរហាត់ប្រាណ២នាក់ប្តីប្រពន្ធ ម៉ូតូមកបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកោះកុង៖ បុរស ស្ត្រីពីរនាក់ប្តី ប្រពន្ធ កំពុងដើរហាត់ប្រាណ ត្រូវម៉ូតូបុកស្លាប់ប្រពន្ធ ចំណែកបុរសជាប្តីរបួសធ្ងន់។

ករណីនេះ សមត្ថកិច្ចប្រាប់ថា បានកើតឡើងនៅវេលាម៉ោង ០៦ : ១៥ ព្រឹក នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅលើផ្លូវ១៤៨៣ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលជាគ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូមួយគ្រឿង បុកប៉ះជនរងគ្រោះដែលដើរថ្មើរជើង ក្នងទិសដៅស្របគ្នា ។ ម៉ូតូ Wave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌី ហ:សការ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បានធ្វើដំណើរមកដល់ចំណុចខាងលើ បានអះអាងថាចាំងផ្លាតនឹងភ្លើងរថយន្ត មើលមិនឃើញ ក៏បានទៅបុកនឹងពីរនាក់ប្តីប្រពន្ធ កំពុងដើរហាត់ប្រាណ។

ជនរងគ្រោះមានឈ្មោះ ម៉ាញ វិចិត្រ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវជាប្តី បានរងរបួសធ្ងន់ និងឈ្មោះ ច សារឿន ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់ បានស្លាប់ ពេលបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យ ។

បច្ចុប្បន្ន អ្នកបើកបរម៉ូតូ និងវត្ថុតាងត្រូវបានសមត្ថកិច្ច ឃាត់មកអធិការដ្ឋានស្រែអំបិល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី

ចំពោះសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅគេហដ្ឋាននៃសពតាមប្រពៃណីយ៍ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖