ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសសសៃប្រសាទម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ ខ្លួនឯងនឹងបង្កាន់ដៃ ជណ្ដើរស្លាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ វ៉ា សុវេត ភេទ ប្រុស អាយុ ៣៥ឆ្នាំជា មនុស្សសតិមិនគ្រប់ ស្នាក់នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

បើតាមការបំភ្លឺរបស់ឈ្មោះ ឃួន ខៀវ ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវជាអ៊ុំ បង្កើត បានបំភ្លឺប្រាប់ថាៈ ជនរងគ្រោះជាមនុស្ស កំព្រារគ្មានទីពឹង និងមានជំងឺប្រចាំកាយ សសៃប្រសាទ គាត់ធ្លាប់យកទៅព្យាបាលនៅមន្ទីពេទ្យស្រុកស្ទោងចំនួន ២.៣ដងមកហើយ តែមិនជា នៅថ្ងៃកើតហេតុខ្លួនបានឲ្យជនរងគ្រោះឡើងដេកលើផ្ទះ ចំណែកខ្លួន និងប្រពន្ធដេកនៅតូបមុខផ្ទះ ពេលនោះជនរងគ្រោះមិនបានឡើងទៅដេកទេ អង្គុយសម្កុករហូត ហើយនិយាយតែម្នាក់ឯង ថា ខ្មោចម៉ែ ខ្មោចឪ ជួយកូនផង រហូតដល់ម៉ោងប្រហែល ២៣យប់ គាត់ក៏បានបិទ តូប ចូលដេក លុះដល់ម៉ោងប្រហែល ៥ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ពេលភ្ញាក់ពីដេក គាត់បានដើរចូលទៅក្រោមផ្ទះ ស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាត ចងកខ្លួនឯង នឹងខ្សែនីឡុងតាន់ពណ៌ស ទៅនឹងបង្កាន់ដៃជណ្តើរផ្ទះខាងលើមិនដឹងស្លាប់ពីពេលណានោះទេ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង ជំនាញសហការជាមួយ នឹងប៉ុស្ដិ៍នគរបាលសាគ្រាម និងអាជ្ញាធរភូមិ បានចុះដល់កន្លែងកើត ហេតុ ដើម្បីពិនិត្យ សាកសពជនរងគ្រោះ ឃើញថា ជនរងគ្រោះបានធ្វើអត្តឃាត ចងក ខ្លួនឯង នឹងខ្សែនីឡុង តាន់ពណ៌ស ចងទៅនឹងបង្កានដៃជណ្តើរផ្ទះខាងលើ ក្រោយមក សមត្ថកិច្ចបានស្រាយយកខ្សែដែលរុំព័ទ្ធបំពង់ក ចេញ ឃើញមានស្នាមជាំជុំវិញក ចំនួន ១កន្លែង ក្រៅពីស្លាកស្នាមខាងលើ ពុំឃើញមានអ្វីទៀតឡើយ សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើ ចងក ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។

មូលហេតុ មានជំងឺប្រចាំកាយ សសៃប្រសាទ សាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖