ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងកម្រិតស្រាល ឆ្មក់បង្ក្រាបទីតាំងជល់មាន់ដុះស្លែ ឃាត់ខ្លួន១២នាក់ និងម៉ូតូ១៧គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដុះស្លែមួយកន្លែង ក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន១២នាក់ ដកហូតម៉ូតូ១៧គ្រឿង និងមាន់ជល់ជាច្រើនក្បាល។

ក្នុងប្រត្តិបត្តការណ៍ចុះបង្ក្រាបនេះដែរ គឺដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយនេះ គឺបើកលេងជាយូរឆ្នាំមកហើយ តែអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យមិនអើពើរចុះបង្ក្រាបឡើយ ដោយទុកឲ្យទីតាំងនេះបើកដំណើរការបានយ៉ាងរលូនមិនខ្វល់ពីភូមិឃុំមានសុវត្តិភាព៩ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តន៍នោះឡើយ ។

នៅក្នុងមូលដ្ឋានខណ្ឌមានជ័យនេះដែរ គឺមិនមែនមានតែទីតាំងជល់មាន់មួយកន្លែងនេះទេ គឺមានទីតាំងបើកល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែងទៀត ជាពិសេសទីតាំងកត់ឆ្នោតយួនខុសច្បាប់ដែលកំពុងរីកដុះដាលជាច្រើនកន្លែងផងដែរ ដោយទីតាំងកត់ឆ្នោតយួនទាំងនោះ មានប្រភពច្បាស់ការមួយបានបង្ហើបប្រាប់ថា គឺមានមេឆ្នោតដ៏ធំក្នុងរាជធានីភ្នំពេញ ដែលកាងនៅពីក្រោយខ្នង ៕ ភារ៉ា ដង្កោ


ចែករំលែក៖