ភ្នំពេញ៖ ក្រោយពីទទួលពីដំណឹងដ៏សោកសៅរបស់ក្រុមគ្រួសារតារាចម្រៀងខេមរៈ ស្រីពៅ បានទទួលមរណភាពនៅមន្ទីរពេទ្យប្រទេសឥណ្ឌាដោយជំងឺសួត និងក្រលៀនរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសពតាមរយៈបណ្ដាញសង្គមដែរ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកទុកលើបណ្តាញសង្គមថា«មរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ប្រកបដោយកតញ្ញូតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យសិល្បៈផងដែរ ។ សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ» ។
យោតតាមគណនីយហ្វេសប៊ុករបស់តារាចម្រៀងខេមរៈ សិរីមន្តជាបងប្រុសនៃសពបានបញ្ជាក់ថា «សពប្អូន ស្រីពៅ កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយបងប្រុស ខេមរ: ភារុណ បានទៅទទួលនាង នៅប្រទេសឥណ្ឌា ដោយផ្ទាល់ហើយនឹងមកដល់កម្ពុជានៅម៉ោងប្រហែលម៉ោង៧យប់ថ្ងៃទី២៦ ខែមករានេះ» ។
លោកក៏បានថ្លែងអំណរគុណ ដល់លោកនាយឧត្តសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង លោកស្រី ប៉ែន ចន្ទី លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និង លោកស្រី ហ៊ីង សុខលាភ ដែលបាននិមន្តអញ្ជើញ ព្រះអង្គ វង់ សាម៉ូរ៉ា បង្សុកុល ដើម្បី ឧទ្ទិសបួងសួង ដួងវិញ្ញានក្ខ័ន្ធ ប្អូនស្រី ខេមរៈ ស្រីពៅ អោយបានត្រឡប់មក មាតុប្រទេសយើងវិញ ប្រហែលម៉ោង7យប់ទើប សពប្អូន ស្រី និងបានត្រឡប់មកដល់ប្រទេសយើងវិញហើយ ។ បើមានការប្រែប្រួល លោកនឹងជម្រាបជាដំណឹងបន្តទៀត ៕ វឌ្ឍនា