ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដឹកឈើ តាមម៉ូតូល្មើសច្បាប់ ដួលសង្កត់ក្បាលបែកស្លាប់ នៅនឹងកន្លែងទៀតហើយ

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ អ្នកប្រកបរបរ ដឹកជញ្ជូនឈើ តាមម៉ូតូម្នាក់ទៀតហើយ ដែលជួបគ្រោះថ្នាក់ដួល សង្កត់កិនបែកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កភ្ញាក់ផ្អើលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ជនរងគ្រោះឈ្មោះ ជឿន ឡឹក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង រស់នៅភូមិអូរណា ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅកន្លែងកើត ។ ជនរងគ្រោះជាអ្នកស៊ីឈ្មួលដឹកជញ្ជូនឈើឲ្យថៅកែដុះស្លែល្បីឈ្មោះយូរឆ្នាំ គេតែងហៅលោក មួក នៅភូមិ ឃុំខាងលើ ។

សាក្សីថា ជារៀង រាល់ថ្ងៃគេសង្កេតឃើញលោក មេឈ្មួញ ឈ្មោះ មួក តែងតែជួលកម្មករឲ្យចូល ទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា ផងដែរ ពុំដែលឃើញមានសមត្ថកិច្ចណាមួយហ៊ានបង្ក្រាបនោះឡើយ ។

ប្រជាពល រដ្ឋរស់នៅតាមដងផ្លូវមានការបារម្ភ យ៉ាងខ្លាំង និងសំណូមពរដល់អាជ្ញាធរ មូលដ្ឋានស្រុកខេត្តខណ្ឌ មេត្តាជួយត្រួត ពិនិត្យតាមដងផ្លូវ និងចាត់វិធានការ ក្តៅផងដើម្បីភូមិ ឃុំមានសុវត្ថិភាព ពីព្រោះម៉ូតូ និងរថយន្តដឹកឈើល្មើសច្បាប់ទាំងនោះមានល្បឿនលឿនៗ ដូចព្យុះបង្កការភ័យខ្លាចបំផុត ក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕ ជីវន្ត័


ចែករំលែក៖