ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាលម៉ាកបុកម៉ូតូមួយគ្រឿងស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបញ្ជាក់ថា យុវជនម្នាក់ឈ្មោះ ហ៊ន ក្រឹង ភេទប្រុស អាយុ26ឆ្នាំ មានមុករបរ ជាកម្មករចែកចាយគ្រឿងសំណង់នៅវាលរេញ មានស្រុកកំណើតនៅ ភូមិព្រៃព្រូស ឃុំព្រៃក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងស្អុយពីរ (ជិតកន្លែងកើតហេតុ) ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែង ក្នុងហេតុការណ៍រថយន្តមិនស្គាលម៉ាកមួយគ្រឿងមានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុកម៉ូតូ1គ្រឿង ម៉ាក សុីរស់ ក្នុងទិសដៅបញ្ច្រាសគ្នា នៅលើដងផ្លូវជាតិលេខ4 ចន្លោះ ឡូម៉ែត្រលេខ185-186 ជិតរោងចក្រម៉ែនអ៊ូស្ថិតក្នុងភូមិ បន្ទាយប្រីយ៍ ឃុំអណ្តូងថ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង9,55នាទីយប់ ថ្ងៃទី27 មករា 2019 ។

រថយន្តបានបន្តបើកគេចទៅមុខបាត់ ដោយបន្សល់ទុកកាងមុខរថយន្ត និងស្លាកលេខ ព្រះសីហនុ 2A 9059 នៅនឹងកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖