ព័ត៌មានទាន់ហេតុការណ៍៖

យុវជនបីនាក់ ជិះម៉ូតូចុះពីស្ពានលឿនពេក ជ្រុលទៅបុកឃឿនស្ពាន ស្លាប់១ របួសធ្ងន់ ស្រាល២

ចែករំលែក៖

ភ្នំពេញ៖ យុវជនបីនាក់ជិះ ម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ចុះពីលើស្ពានអាកាស ស្ទឹងមានជ័យផ្លូវកោងកាច់ចង្កូត មិនទាន់ជ្រុលទៅបុក ឃឿនស្ពាន បែកអស់ចំនួនបីដុំ បណ្តាលឲ្យបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែងហេតុម្នាក់ចំណែកពីរនាក់ ទៀតរងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ខាងជើង តាមបណ្តោយផ្លីវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សពជនរងគ្រោះ (ស្លាប់) មានឈ្មោះ រ៉ាន់​នូ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើត ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកពីរនាក់ទៀត រងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ស៊េរី០១៣ពណ៌ខ្មៅបិតពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-8153 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនបីនាក់ជិះមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្ថានភាពផ្លូវផងបានកាច់ចង្កូតមិនទាន់ជ្រុលទៅបុកឃឿនស្ពាន បែកអស់បីដុំចំណែកជនរងគ្រោះបោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់និងពីរនាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់យកម៉ូតូទៅរក្សាទុកបណ្តោះអាស្ននៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់យកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ ។

ដោយឡែកសព សមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ជូនសសច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖