ខេត្តស្វាយរៀង៖ ជនសង្ស័យត្រូវជាបងប្រុសបង្កតម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សា ដោយយកកាំបិតកាប់ ទៅលើប្អូនប្រុសចំកញ្ចឹងកពីក្រោយ បណ្ដាលឲ្យបាញ់ ឈាមប្រកាច់ស្លាប់ និងកន្លែងគ្រាន់តែសុំលុយម្ដាយ២ម៉ឺនរៀល ទៅនៅភ្នំពេញ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង១រសៀល ថ្ងៃទី២៧ ខែមករា ឆ្នំា២០១៩ ស្ថិតនៅភូមិព្រៃរការ ឃុំដូនស ស្រុកស្វាយជ្រំ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យត្រូវជាបងប្រុសបង្កើត ដែលឃាត់ខ្លួន មានឈ្មោះ លី សារ៉ាត់ អាយុ២៩ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ចំណែកជនរងគ្រោះមានឈ្មោះ លី សារឿន អាយុ២៧ឆ្នាំមុខរបរធើ្វស្រែ រស់នៅភូមិព្រែរការ ឃុំដូនស ស្រុកស្វាយជ្រំ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលធ្វើឲ្យគេប្រើហិង្សា ដោយសារតែខឹងប្អូនប្រុសសុំលុយម្ដាយចំនួន២ម៉ឺនរៀលទៅនៅភ្នំពេញ ប៉ុន្តែម្ដាយថា មិនមានលុយនោះទេ ហើយចេះតែទាមទារ និងរករឿងធ្វើឲ្យគាត់ទ្រាំ មិនបានក៏ទាញបានកាំបិតកាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួននៅ ប៉ុស្តិ៍រដ្ឋបាលដូនស ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់ ។
ចំណែកសព ដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន