ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉េង ឃាង ប្រធានក្រុមហ៊ុន PK-CV និងលោកស្រី ចូលរួមពិធីបុណ្យដារលាន និងចែកអំណោយដល់ចាស់ជរា ជនក្រីក្រគ្មានទីពឹង ចំនួន៤៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ ខែ មករាឆ្នាំ ២០១៩ លោកប៉េងឃាង ប្រធានក្រុមហ៊ុន PK-CV និងលោកស្រី ព្រមទាំងក្រុមការងារ បានអញ្ជើញយកបច្ច័យ និងទ័យទានមួយចំនួន ចូលរួមក្នុងពិធីបុណ្យដារលានចំនួន២ភូមិ និងបានយកអំណោយ ជាសារុងខោអាវ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង មកពី ៣ភូមិ ដើម្បីសំរួលដល់ ការលំបាក់ខ្លះៗរបស់ពួក គាត់ នៅភូមិព្រីងកោង ភូមិ ពាម ភូមិ យ៉ាងពីស ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ និងសន្យាជួយកសាងវត្ត សង្កែសាទបនូវទឹកប្រាក់ មួយចំនួនតាមសំណូមពរ របស់ពុទ្ធបរិស័ទ ។

លោក ណន សារុន មេឃុំសង្កែសាទបបាន ឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៤៣នាក់នេះ គឺមកពី ៣ភូមិក្នុងឃុំ សង្កែសាទបស្រុក ឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយពួកគាត់សុទ្ធតែចាស់ជរាគ្មានទីពឹង ហើយពេលនេះ ត្រូវបានលោក ប៉េង ឃាង ប្រធាន ក្រុមហ៊ុន PK-CV មានចិត្តសប្បុរសយកអំណោយមកចែកជូនដើម្បីកាត់បន្ថយនូវការលំបាក និងយកបច្ច័យរួមទាំងទេយ្យទានចូលរួមបុណ្យដារលាននៅក្នុងភូមិយ៉ាងពីស និងភូមិពាមយើងខ្ញុំនេះ ផងដែរ ។

លោកមេឃុំលើកឡើងថា នេះជាលើកទី២ហើយដែលថៅកែក្រុមហ៊ុន បូមខ្សាច់យកបច្ច័យ ចូលរួមបុណ្យដារលាន និងចែកអំណោយដល់ចាស់ជរានៅឃុំយើងខ្ញុំនេះ ។

លោកប៉េងឃាង ប្រធានក្រុមហ៊ុន PK-CV បានឱ្យដឹងថា អំណោយទាំងនេះ បើទោះបីមិនមានចំនួនច្រើនក្តីតែក៏អាចជួយដល់ការលំបាករបស់ពួកគាត់ បានមួយគ្រាហ៍ផងដែរ ។

លោក ប៉េង ឃាង បន្តថា នៅពេលដ៏ខ្លីខាងមុខនេះ លោកនឹងចូលរួមកសាង របងថ្មជូនសាលាបឋម សិក្សាព្រីកោងប្រវែងជាង ៧០ម៉ែត្រ ដែលគ្រោងនឹងប្រើប្រាស់ថវិកាចំនួន៥០០០ដុល្លារ សហរដ្ឋអាមេរិក និងចូលរួមជាបច្ច័យក៏ដូចជាខ្សាច់ដើម្បីកសាងវត្តង្កែសាទបដែលមានការខ្វះខាតកសាងមិនទាន់រួច ៕ អរុណរះ


ចែករំលែក៖