ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៣នាក់ ពីបទប្រើហិង្សា ដោយចេតនា បង្កមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន២នាក់ បានរងរបួស ធ្ងន់ និងស្រាល ខណៈជនបង្ក បើករថយន្តមកឈប់ភ្លើងស្តុបក្បរហើយចុចកញ្ចក់ចង្អុលមុខ បណ្តាលឲ្យទាក់ពាក្យសំដីគ្នាទាញដែកទីបវាយរងបួស២នាក់។

ហេតុការបង្កហិង្សានេះបានកើតឡើងនៅ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទីនៅចំណុចស្តុបកែងផ្លូវហានណូយផ្លូវមហាវិថីឈ្នះឈ្នះភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរដោយរថយន្តក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចទំនប់កប់ស្រូវរថយន្តរបស់ជនរងគ្រោះបានវ៉ាមកខាងមុខ រថយន្តរបស់ជនសង្ស័យ លុះមកដល់ចំណុចភ្លើងស្តុប ផ្លូវហានណូយ កែង ផ្លូវមហាវិថីឈ្នះឈ្នះ រថយន្តជនរងគ្រោះបានឈប់ភ្លើងស្តុបក្រហម ពេលនោះរថយន្តជនសង្ស័យបានឈប់ទន្ទឹមគ្នា ហើយក៍បានចុចកញ្ចក់ចុះហើយចង្អុលមុខជនរងគ្រោះ ហើយស្រែកថាលោកឯងបើកឡានភ្លីភ្លើទេអី ! ភ្លាមនោះជនរងគ្រោះបានចុះពីរថយន្តដើម្បីសួរនាំ ហើយក៍បានទាស់ពាក្យសំដីគ្នាពេលនោះក្រុមជនសង្ស័យចុះពីលើរថយន្តបានយកដែកទីប ដែកថ្នាំងអំពៅ និងខ្សែក្រវ៉ាត់មកវាយលើជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី០១ ឈ្មោះជា ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋស្នាក់នៅភូមិព្រែកអញ្ចាញឃ៉ំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលទី០២ឈ្មោះថនលីចិនភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋស្នាក់នៅភូមិព្រែកអញ្ចាញឃ៉ំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលទី០៣ ឈ្មោះ កែវថេតភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋស្នាក់នៅភូមិព្រែកអញ្ចាញឃ៉ំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល ។

ជនរងគ្រោះទី០១ ឈ្មោះ ម៉ែន សុផុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិត្រពាំងប្រិយ៍ ឃ៉ំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវបែកក្បាលដេរចំនួន០៥ថ្នេរទី០២ ឈ្មោះ គៀង សុខណាក់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរស្នាក់នៅភូមិត្រពាំងប្រិយ៍ឃ៉ំអង្គខ្នុរស្រុកទ្រាំងខេត្តតាកែវរបួសថ្ងាសចំនួន០១កន្លែង។

សម្ភារដកហូតដែកទីបប្រវែង០.៩តឹត ចំនួន០១ដើម ក្បាលខ្សែក្រវាត់ចំនួន០១ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ៣E ៥០០៦ចំនួន០១គ្រឿងទូរសព្ទ៍ដៃចំនួន០៣គ្រឿង។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងការចាប់យកវត្ថុតាងជាក់ស្ដែងបច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងស៉ំណ៉ំរឿងទៅតាមនីតិវិធីច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖