ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែក្តុកក្តួលឃើញទិដ្ឋភាពដង្ហែសព ខេរៈ ស្រីពៅ ទៅបូជា

ចែករំលែក៖

ភ្នំពេញ៖ មហាជនជាច្រើន កាន់តែបង្ហាញអារម្មណ៍ក្នុងត្តួល ទប់ទឹកភ្នែក មិនបានក្រោយពីបានឃើញទិដ្ឋភាពដង្ហែសព តារាចម្រៀង ខេមរៈ ស្រីពៅ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ជាកិច្ចជូនដំណើរចុងក្រោយ ។ សាច់ញាតិ សិល្បករមហាជន ដែលបានចូលរួមផ្ទាល់សុទ្ធតែបង្ហាញពីក្តីអាឡោះអាល័យ ស្តាយស្រណោះចំពោះការបាត់បង់ជីវិត តារាស្រីដ៏ទន់ភ្លន់សុភាពរៀបសាររូបនេះ ។

ពិធីដង្ហែសព តារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានរៀបចំឡើងចាប់តាំងពីវេលាថ្ងៃត្រង់ដើម្បីឆ្ពោះទៅកាន់ដើម្បីទៅបូជាក្នុងបរិវេនវត្តសំរោងអណ្តែត ក្រោមការចូលរួមពីសាច់ញាតិ សិល្បករ និងមហាជនរាប់ពាន់នាក់ចូលរួមជាមួយនឹងទឹកមុខស្រពោនស្រងូតស្រងាត់ ។

ការបាត់បង់ជីវិតរបស់តារាចម្រៀងរូបនេះទាំងវ័យក្មេងបានធ្វើឲ្យរំជួលចិត្តអស់មហាជនគ្រប់ស្រទាប់វណ្ណៈ ។ រូបភាព និងបទចម្រៀងរបស់តារាចម្រៀងស្រីរូបនេះបានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានរបស់មហាជនចំពោះការបាត់បង់ជីវិតទាំងវ័យក្មេងរបស់តារាចម្រៀងរូបនេះ ។

ជាកូនស្រីពៅក្នុងគ្រួសារមួយ ដែលមានបងប្អូនបង្កើតចំនួន៦នាក់ (ស្រី៣នាក់) ខេមរៈ ស្រីពៅ បានប្រឡូកក្នុងអាជីពសិល្បៈដំបូងក្នុងផលិតកម្មសាន់ដេក្នុងអំឡុងឆ្នាំ២០០៧គ្រា ដែលបងប្រុសនាង លោក ខេមរៈ សិរីមន្ត លេចធ្លោរក្នុងវិស័យចម្រៀងខណៈ ដែលបងប្រុសនាងគឺលោក ខេមរៈ ភិរុណ ជាអ្នកនិពន្ធមានឈ្មោះបោះសំឡេងផងដែរ ។

តារាស្រី ដែលមានទឹកដីកំណើតមកពីខេត្តកំពង់ចាម រូបនេះ ទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីនាងបានបង្ហើរសំនៀងក្នុងបទមួយចំនួនទាំងបទ បែបយុវវ័យ និងប្រជាប្រិយជាដើម ។ តារាស្រីរូបនេះ បានបាត់មុខក្នុងការងារសិល្បៈជិត៥ឆ្នាំក្រោយមកនាង ក៏លេចចេញដំណឹងអកុសល្យ និងពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ។

២ខែចុងក្រោយនេះ សភាពជំងឺនាងមានអាការកាន់តែធ្ងន់ធ្ងរក៏បញ្ជូលទៅព្យាបាលនៅប្រទេសឥណ្ឌាប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។

ដំណឹងនៃការធ្លាក់ខ្លួនឈឺជំងឺសួត និងក្រលៀនធ្ងន់ធ្ងររបស់តារាស្រីរូបនេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំហើយចុងក្រោយខេមរៈស្រីពៅបានទទួលមរណភាពនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌាក្នុងវ័យ២៨ឆ្នាំក្រោយពេលចេញទៅសម្រាក និងព្យាបាលជំងឺនៅទីនោះអស់ពេលជាង២ខែ ។

មិនថាមិត្តភក្តិក្នុង ឬក្រៅសិល្បៈ សុទ្ធតែរន្ធត់ចិត្តនៅពេល ដែលដឹងថា ខេមរៈ ស្រីពៅ ទទួលមរណៈភាព ។ ពិធីបុណ្យសពតារាចម្រៀងស្រីរូបនេះ ត្រូវបានធ្វើឡើងនៅផ្ទះរបស់សិរីមន្ដនាវិថីឧកញ៉ាទ្រីហេង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខាងមុខសួនសុបិន្តចម្ការព្រីង ចាប់តាំងពីថ្ងៃ ដែលតារាស្រីរូបនេះ ទទួលមរណភាព ម្ល៉េះ ។

ពិធីបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែមករា នេះដោយប្រកាសអញ្ជើញភ្ញៀវទីជិតឆ្ងាយទាំងអស់មកចូលរួមក្នុងពិធីបុណ្យនេះផងដែរ ។ តែអ្វី ដែលគួរឱ្យតក់ស្លុត និងកាន់តែសង្វេគនោះគឺថា នៅថ្ងៃទី៣១ខែមករានេះ ក៏ត្រូវចំថ្ងៃកំណើតរបស់នាងផងដែរ ៕ វឌ្ឍនា


ចែករំលែក៖