ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបន្តបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ឡាយ វិឡូ មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំកងកម្លាំង បន្តចុះធ្វើការបង្រ្កាបការប្រមូល និងដឹកជញ្ជូនខិតអនុញាតិ នៅស្រុកវាលវែង ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃអង្អារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូរល័ក្ខមាស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិខាងលើបង្ហើបថា ជាលទ្ធផល៖ កម្លាំងដកហូតនូវវត្ថុតាងឈើអាជ្រុងសន្និធិ និងដឹកជញ្ជូនចំនួន ៥កំណាត់ ឈើប្រភេទ(រាជកុល)ចំនួន ៧កំណាត់ ស្មើនឹងចំនួន ៧,៤២៥ម៉ែត្រត្រីគុណ ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា វត្ថុតាងឈើអាជ្រុងប្រភេទ (រាជកុល) ចំនួន ៥កំណាត់ ស្មើនឹងចំនួន ៥៧,៤២៥ម៉ែត្រត្រីគុណ បានប្រគល់ទទួលឲ្យមន្រ្តីបរិស្ថាន ស្នាក់ការឧទ្យាជាតិនុរក្សជួរភ្នំក្រវាញភាគក្រវាញ យកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំបន្តនីតិវិធី ៕ បឹុម ពិន


ចែករំលែក៖