ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ប្រគល់ម៉ូតូមួយគ្រឿងឲ្យជនរងគ្រោះវិញ ក្រោយដកហូតបានពីក្រុមចោរកាច់សោ.ក

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌដូនពេញ ប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធសង្គមដល់ក្រុមអ្នកសារព័ត៍មានក្នុងស្រុក ដើម្បីស្វែងរកម្ចាស់ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី និច ពណ៌ក្រហមខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M 3385 ដែលត្រូវក្រុមចោរកាច់សោ.ក បានសម្រេចហើយគេចខ្លួនបាត់ ។ ក្រោយមកក្រុមជនសង្ស័យ បានយកម៉ូតូជនរងគ្រោះជិះធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋ តែមិនបានសម្រេច ក៏ជិះរត់គេចខ្លួន ស្រាប់តែប្រទះនិងសមត្ថកិច្ចដេញតាមបង្ក្រាបធ្វើឲ្យជនសង្ស័យផ្តួលម៉ូតូរត់យករួចខ្លួន ដោយបន្សល់ទុកមួយគ្រឿង ហើយបានដកហូត យកមករក្សាទុកនៅអធិការខណ្ឌដូនពេញ ដើម្បីប្រកាសស្វែងរកម្ចាស់ ឥឡូវត្រូវបានស្វែងរកម្ចាស់ឃើញហើយ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីប្រគល់ម៉ូតូឲ្យម្ចាស់ដើម(ជនរងគ្រោះ) បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅនគរបាលប៉ុស្តិ៍ជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

មន្រ្តីដដែលបន្តថា ជនរងគ្រោះ ឈ្នោះ ឆុន ឆើត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅកោះពេជ្រ ដែលត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់សោ.កម៉ូតូ យកទៅបាត់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

បច្ចុប្បន្នជនរងគ្រោះក៏បានធ្វើពាក្យស្នើរសុំមធ្យាបាយខាងលើ ពីអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីយកទៅបំរើការងារនិងប្រកបមុខរបរអជីវកម្មប្រចាំថ្ងៃវិញ ។ ជាមួយគ្នានោះដែរ ឪពុកជនរងគ្រោះ សូមថ្លែងអំណរអរគុណដល់សមត្ថកិច្ចខណ្ឌដូនពេញទាំងអស់ ដែលខំស្រាវជ្រាវរកម៉ូតូខ្លួនឃើញវិញ ៕ស តារា


ចែករំលែក៖