ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទ(ខ.ភ. ម) មេបញ្ជាការកងទ័ពជើង គោកស្វាគមន៍យ៉ាងរាកទាក់ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈ ប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយ លោកនាយឧត្តម សេនីយ៍ APIRAT KONGSOM PO NG(អាប់ភីរ៉ាត់ គង់ស៊ុមភុង )អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិ ន្ទថៃនៅបញ្ជាការដ្ឋានកងទ័ពជើងគោកព្រឹកថ្ងៃអង្គារ ៩រោច ខែ បុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា: ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ព ជើងគោកភូមិន្ទថៃនាពេលនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ថៃឲ្យកាន់តែល្អប្រសើរ។ ប្រទេសទាំងពីរមានព្រំដែនជាប់គ្នាជាអ្នកជិតខាងគ្នាមានទំនាក់ទំនងល្អជាមួយគ្នា ដោយរក្សាបានព្រំដែនសន្តិភាព មានការអភិវឌ្ឍតាមតំបន់ព្រំដែន ឲ្យកាន់តែរីកចម្រើនថែមទៀត បង្កលក្ខណៈងាយស្រួលឲ្យប្រជា ពលរដ្ឋរដ្ឋទាំងពីរប្រទេសប្រកបរបរ ទទួលទានកាន់តែរីកចម្រើ ននិងមានទំនុកចិត្ត ។
បន្ទាប់មកនារសៀលថ្ងៃដដែល គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃបានអនុញ្ញាត ចូលជួបសំដែងការ គួរសមជាមួយសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តទៀតនៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើង គោកភូមិន្ទថៃនាពេលនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ថៃឲ្យកាន់តែល្អប្រសើរផងដែរ ៕ សុខដុម