ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការប្រកាស ផ្សព្វផ្សាយដល់សាធារណជននៅតាមផ្សារ អគ្គ ក៏ដូចជាផ្សារត្រី ដែលសង់សំយ៉ាបហួសព្រំដែនដែនកំណត់ រួមទាំង ដាក់តាំងសែនចិន រំលោភចំណីផ្លូវធ្វើឲ្យបាត់ បង់សណ្ដាប់ធ្នាប់ ចរាចរណ៍នោះ អាជ្ញាធរក្រុង ប៉ោយប៉ែត ទុករយៈពេល ឲ្យចូលឆ្នាំចិនរួច បើមិនអនុវត្តតាមការណែនាំរបស់រដ្ឋាបាលក្រុង ក៏ដូចជាអភិបាលក្រុងនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ នេះតាមការលើកឡើង របស់លោកអភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូរ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការនោះ មានការចូលរួមអនុវត្ត កម្លាំងសមត្ថកិច្ចចម្រុះ ក្រុងជាច្រើនរួប ។
នៅក្នុងប្រតិបត្តិការនោះយោងតាមការផ្សព្វផ្សាយ ក៏ដូចជាប្រសាសន៍ អភិបាលក្រុងប៉ោយប៉ែត ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថាន ជុំវិញផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី ហៅផ្សារអគ្គយោងអនុក្រឹត្យ លេខ១២៤៣ ហនក្រណក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រាជរដ្ឋភិបាល ស្ដីពីការផ្ទេរភារកិច្ច របស់មន្ត្រីរាជការ ។ រដ្ឋបាលក្រុងប៉ោយប៉ែត សួមជូនដំណឹងបងប្អូន ប្រជាពលរដ្ឋលក់ដូរនៅផ្សារខាងលើព្រមទាំងសាធារណៈជនឲ្យបានជ្រាប់ !។
បច្ចប្បន្នក្រុងប៉ោយប៉ែត មានអ្នកវិនិយោគទុនមកដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ ធ្វើឲ្យកំណើនមនុស្ស និងមធ្យោបាយធ្វើដំណើរកាន់តែកើនឡើង ទន្ទឹមនឹងនោះ រដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ រសនៅជុំវិញផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មីបានសង់សំយ៉ាបរំលោភលើចំណីផ្លូវសាធារណៈ ចំណតយាន្តជំនិះ និងដាក់តាំងលក់ទំនិញ គ្រប់ប្រភេទលើផ្លូវ ការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់ ធ្វើឲ្យបាត់បង់សោភណ្ឌ័ភាព ដើម្បីបញ្ចៀសនូវផលប៉ះពាល់ សួមឲ្យបងប្អូនរុះរើសំយ៉ាបបញ្ឈប់ការដាក់តាំងលក់ទំនិញ រួមទាំងឈប់ ចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទុក្ឋដាក់សំរាមឲ្យបានល្អក្នុង បើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមិនអនុវត្តតាមសេចក្ដីណែនាំ រដ្ឋបាលក្រុងនិងបង្កើត ក្រុមការងារចម្រុះចុះធ្វើការរុះរើ ក៏ដូចជាផាកពិន័យ រួមទាំងមិនទទួលខុសត្រូវជាសំណងរាល់ការខូចខាត របស់បងប្អូនប្រជាពលរដ្ឋឡើយ ៕ វណ្ណា