ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់អាយុ៦១ឆ្នាំ ដើរលើដងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាក រេចង្កូតបុកស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសចំណាស់ម្នាក់ បានរងរបួស ហើយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលដែលបុរសរូបនោះ បានដើរថ្មើរជើង តាមដងផ្លូវ ក្រូសក្រហមមួយខ្សែ ក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ។ រីឯរថយន្តបន្កមិនស្គាល ម៉ាកក៏បានបើកគេចបាត់។ ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ថិ៍ ឃុំស្ទឹងត្រង់បាន ក៏ចុះមកវាស់វែងតែម្ដង ។

សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថា: ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​វេលាម៉ោង ១៨:៣០ នាទី​ព្រលប់​ ថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តមួយគ្រឿងបើករេចង្កូតទៅបុកបុរសចំណាស់ម្នាក់ ដើរថ្មើរជើងដេកដួលលើដងផ្លូវក្រហមស្លាប់ នៅនឹងកន្លែងភ្លាមៗ ស្ថិតក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ដែលរថយន្ដបុកមានឈ្មោះ មឹក អឿន ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ កម្មករ (ស្លាប់) បច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

ក្នុង​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ដាន​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​បាន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ ស សារ៉េត


ចែករំលែក៖