ព័ត៌មានទាន់ហេតុការណ៍៖

សាលមហោស្រព NABA ផ្តល់ជូននូវការសម្តែងសិល្បៈនៃដំណើររឿងស្នេហាដ៏រ៉ូមែនទិក!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ៖ ទស្សនាការសម្តែងសិល្បៈដោយផ្ទាល់ដ៏អស្ចារ្យជាមួយគ្នា! ដើម្បីចូលរួមអបអរក្នុងទិវានៃក្តីស្រឡាញ់ក្នុងខែកុម្ភៈនេះ សាលមហោស្រព NABA នៅណាហ្គាទី ២​ នឹងផ្តល់ជូននូវការសម្តែងសិល្បៈនៃ “ដំណើររឿងស្នេហា” បែបសហសម័យដ៏ប្លែកឥតគិតថ្លៃសម្រាប់គ្រប់វ័យដែលនឹងចាប់ផ្តើមពីថ្ងៃទី ២ កុម្ភៈ រហូតដល់ថ្ងៃទី ៣ មីនា ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ចាប់ពីម៉ោង ៨ យប់។ សំបុត្រឥតគិតថ្លៃ មានផ្តល់ជូននៅណាហ្គាវើលដ៍។

ការសម្តែងរយៈពេល ៤៥ នាទីនេះ រួមមានការចាក់ភ្លេងដ៏ពីរោះ និងការរាំដ៏រស់រវើកដែលផ្តល់ជូនដោយអ្នកសម្តែងជាតិ និងអន្តរជាតិអមដោយការបញ្ចាំងភ្លើងដ៏មហស្ចារ្យនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ត្រៀមខ្លួនទទួលយកនូវអារម្មណ៍ដ៏រភើបញាប់ញ័រមិនអាចបំភ្លេចបានជាមួយការសម្តែងរបស់លោក Justin និង Cherry ។

មុនទៅទស្សនាការសម្តែងសិល្បៈ ពុកម៉ែបងប្អូនរបស់យើងអាចទៅពិសាអាហារប៊ុហ្វេអន្តរជាតិដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៥:៣០ ល្ងាចនៅភោជនីយដ្ឋានប្រណីត 2Pangea ដែលមានទីតាំងនៅជាប់សាលមហោស្រព NABA ។ សូមនាំក្រុមគ្រួសារ និងគូស្នេហ៍របស់អ្នកមកជាមួយផង ខណៈរាល់អ្នកញ៉ាំទី ២ បង់ត្រឹមតែ ៨ ដុល្លារប៉ុណ្ណោះ។ រីករាយពិសាតាមចិត្ត! ជម្រើសមួយទៀត អ្នកអាចទៅពិសាប៊ុហ្វេបង្អែម ម្នាក់ ១២ ដុល្លារប៉ុណ្ណោះ ។ ពិសាបង្អែម និងបង្កើនភាពជិតស្និទ្ធជាមួយក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើលដ៍!

សម្រាប់ការប្រារព្ធទិវានៃក្តីស្រឡាញ់នៅថ្ងៃទី ១៤ កុម្ភៈ សូមកក់ទុកជាមុននៅភោជនីយដ្ឋានបារាំង Le Gourmet និងពិសាម្ហូបឈុតបារាំងពេលល្ងាចក្នុងបរិយាកាសដ៏រ៉ូមែនទិក ២ នាក់តម្លៃ ៩៨ ដុល្លារដែលមានបន្ថែមជូននូវស្រា Prosecco ឥតគិតថ្លៃ។ អាហារពិសេសណែនាំដោយមេចុងភៅ រួមមានសាច់គោអូស្ត្រាលីជាមួយថ្លើមក្ងាន ស៊ុបព្រាបថ្លា ជើងកង្កែបបំពង និងនំការ៉េមស្ត្របឺរីពិសេស។

ចំណែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្នកអាចនាំក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់របស់អ្នកមកពិសាម្ហូបឈុតពិសេសជុំគ្នានៅភោជនីយដ្ឋានចិនប្រណីតរបស់ណាហ្គាវើលដ៍ Fortune

Palace និង Hall of Golden Chimes ។ មិនតែប៉ុណ្ណោះ អ្នកអាចទិញនំនាំលាភផងដែរ ដូចជា នំម្សៅអង្ករដំណើបបែបក្លាស៊ីក និងនំស្រួយជាច្រើនជម្រើសសម្រាប់ធ្វើជាអំណោយសម្រាប់គ្រប់គ្នា។

ជាចុងក្រោយ សូមកុំភ្លេចថតរូបជាមួយទេវតាទ្រព្យ និងម៉ាស់ស្កត់ទុកជាអនុស្សាវរីយ៍ដែលពួកគាត់នឹងដើរជូនពរពេញក្នុងអាគារ និងផ្តល់អាំងប៉ាវដល់ភ្ញៀវ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាច។ ពួកគាត់ នឹងចូលរួមសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនផងដែរចាប់ពីម៉ោង ១០ យប់រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ បង្កើតអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាននៅក្នុងខែកុម្ភៈនេះ និងឆ្នាំបន្តបន្ទាប់នៅណាហ្គាវើលដ៍!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

អត្ថបទ៖ សតារា

ទទួលសំបុត្រចូលទស្សនាការសម្តែងសិល្បៈនៃដំណើររឿងស្នេហាបែបសហសម័យ ឥតគិតថ្លៃ នៅសាលមហោស្រព NABA ណាហ្គាទី ២

ការសម្តែងសិល្បៈនៃដំណើររឿងស្នេហាដ៏ផ្អែមល្ហែម ផ្តល់ដោយអ្នកសម្តែងជាតិ និងអន្តរជាតិ

រីករាយពិសាម្ហូបចិនរសជាតិដើមនៅភោជនីយដ្ឋានចិនប្រណីតទាំងពីរនៅណាហ្គាវើលដ៍

 


ចែករំលែក៖