ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចូលរោងការ នាយចយ មានដំណក់ឈាមរួមគ្នា ជាមួយភរិយាហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចូលរោងការដ៏គួរឲ្យភ្ញាក់ផ្អើល បានជិតមួយឆ្នាំរួចមក ពេលនេះតារាកំប្លែង នាយចយទទួលដំណឹងល្អហើយដោយនាយ និងភរិយាស្រស់សោភាទទួលបានដំណក់ឈាមរួមគ្នាហើយ ។ មានទស្សនិកជនជាច្រើន កំពុងរង់ចាំមើលថា តើកូននៅក្នុងផ្ទៃ ដែលទើបមានវ័យជាង២ខែនោះ កាត់ទៅឪពុក ឬក៏ម្តាយ ។

កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៨ តារាកំប្លែងនាយ ចយ និងអ្នកនាង ប៉ិច ក្វាន់ ឌី បានចូលរោងការជាមួយការភ្ញាក់ផ្អើល អស់មហាជន រួមទាំងមានវត្តមានចូលរួម ពីសំណាក់កូនប្រុស សម្តេចតេជោ ហ៊ុន សែន ។ ជិតដល់ខួបគម្រប់មួយឆ្នាំ នៃអាពាហ៍ពិពាហ៍ខុសរូបសម្រស់នេះ គឺពួកគេសម្រេចបានបំណងបានកូនដែលជាតំណក់ឈាមរួមគ្នាហើយ ។

អ្នកនាង ប៉ិច ក្វាន់​ឌី ភរិយា​តារា​កំប្លែង​រូបនេះ​បាន​បង្ហាញសា​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្អួត​ហ្វេ​នៗ​ថា «​គ្មានអ្វី​សប្បាយចិត្ត​ជាង​ទទួលបាន​សមាជិក​ថ្មី​ទេ welcome baby ទទួលបាន​ការដូ​ពិសេស​មុន​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​» ។ នាងទទួលបានការសាទរ ជូនពរជាច្រើនពីសាច់ញាតិមិត្តភ័ក្កិរួមទាំងស្វាមី ។

គួរបញ្ជាក់ដែរថា គូស្នេហ៍មួយគូ​នេះ តែង​បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​យ៉ាង​ពេញទំហឹង​តាមរយៈ​បណ្ដាញ​សង្គម ធ្វើឲ្យ​មហាជន​ដែល​ធ្លាប់​បានរិះគន់​ និងការមាក់ងាយថា ជាស្នេហាមិនយូរអង្វែង ។

ដំណឹងដែលនាយចយក្លាយជាឪពុកគេក៏អាចជួយលាងជម្រះរឿងរ៉ាវស្នេហាខុសសម្បុរកាយ រូបរាងនេះ និងអាចបង្កើនសុភមង្គលក្នុងគ្រួសារដ៏តូចមួយនេះផងដែរ ។ ក៏មានការចំអន់ដល់បុរស និងគូស្នេហ៍ដទៃផងដែរថាអ្នកខ្លះមិនអាចមានកូនពរ និងមិនមានសុភមង្គល ដូចនាយចយនោះទេ៕ វឌ្ឍនា


ចែករំលែក៖