ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់កង់បីឥណ្ណា បានរងរបួសបាក់ជើងម្ខាង ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ខណៈកំពុងបើកបរដឹងភ្ញៀវហើយត្រូវ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទ ហើយក៏ជ្រុលទៅបុករថយន្តដែល ចតស្ងៀមលើចិញ្ចើមផ្លូវ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ PassAp មួយគ្រឿងបើកបរដោយបុរសម្នាក់ ដោយមានដឹងភ្ញៀនម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះ ម៉ូតូមិនចាំម៉ាកមួយគ្រឿងមកពីក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីភ្ញៀវដែល អង្គុយខាងក្រោយបានស្រេច ភ្លាមនោះតៃកុង passAp ក៏បានបើកងាកមកខាងស្តាំក៏ជ្រុលទៅ បុករថយន្តមួយគ្រឿងដែលម្ចាស់ចត លើចិញ្ចើមផ្លួវបណ្តាលអោយរងរបួសរងរបួសធ្ងន់ទាំង២នាក់ចំណែកជនសង្ស័យ បានគេចខ្លួនបាត់ ។
ប្រភពព័ត៌មានបានបន្តថា ក្រោយមកម្ចាស់រថយន្តក៏មិនចង់មាន រឿងវែងឆ្ងាយបានបើករថយន្តចេញទៅ បាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ៕ សុខាសែនជ័យ