ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះវាលស្រែជញ្ជ្រាំងស្រូវប្រាំងអស់ ជិត២០ហិកតា ប៊ិះឆេះស្រូវពលរដ្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ភ្លើងឆេះវាលស្រែស្រូវប្រាំងស្ថិតនៅខាងជើងភូមិពោធិ៍ទ្រេត ឃុំសំបូរ ស្រុកប្រាសាទសំបូរ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆេះវាលស្រែស្រូវប្រាំងនេះ អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ បានចេញរថយន្តអគ្គិភ័យជួយអន្តរាគមន៍ចំនួន១គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿង ជួយភ្ជួរកាត់ តែរថយន្តអគ្គិភ័យមិនបានបាញ់ទឹកបានទេ ព្រោះស្ថានភាពផ្លូវរថយន្តចូលមិនរួច ។ ក្នុងហេតុការណ៍បានប្រើប្រាស់កម្លាំងចុះ អន្តរាគមន៍ចំនួន១៣នាក់ប្រើប្រាស់ ឧបករណ៍សាមញ្ញដោយប្រើមែកឈើស្រស់ វាយពន្លត់មិនបង្កឲ្យឆេះរាលដាលបន្តទៀត។

លោក អ៊ុច វណ្ណរ៉ា អភិបាលស្រុកប្រាសាទ សំបូរបានសន្និដ្ឋានថា ការឆាបឆេះនេះ ប្រហែលជាក្មេងឃ្វាលគោដុត ឬក៏មានអ្នកបោះកន្ទុយបារី ទើបធ្វើឲ្យឆេះជញ្ជ្រាំងរាលដាល ជិត ២០ហិកតា តែពុំប៉ះពាល់ដល់ស្រូវ ប្រជាពលរដ្នទេ ចំណែកស្រូវពលរដ្ននៅទីនោះ មានប្រហែល៣០ហិកតា ត្រូវបានកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ចំនួន១៣នាក់ រថយន្ដពន្លតអគ្គិភ័យ១គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿងជួយភ្ជួរកាត់ និងប្រើប្រាស់ឧបករណ៍សាមញ្ញដោយប្រើ មែកឈើស្រស់វាយពន្លត់ទើបមិនបង្កឲ្យឆេះរាលដាលដល់ស្រូវពលរដ្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖