ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរធនធានទឹកខេត្តស្វាយរៀង ចុះពិនិត្យ ការថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ៨កន្លែង ក្នុងខេត្ត

ចែករំលែក៖

ខេត្តស្វាយរៀងៈ មន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ លោក តាន់ រតនា និងសហការីបានសហការ និងមន្រ្ដី មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រពន្ធ័ធារាសាស្ត្រ ចំនួន ៨ កន្លែង ក្នុងខេត្តស្វាយរៀង ក្នុងរួមមាន ៖

១. ប្រពន្ធ័ធារាសាស្ត្រ ត្រដែតស្ថិតក្នុង ឃុំ ព្រះពន្លា ស្រុកកំពង់រោទិ៍ មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ១.៣៤៤ ហិកតា និងស្រូវប្រាំង ១១៥ ហិកតា។

២. ប្រពន្ធ័ធារាសាស្រ្ត ដូនទយស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ២.៤១០ ហត និងស្រូវប្រាំង ១.១៩០ ហិកតា។

៣. ប្រពន្ធ័ធារាសាស្ត្រ បាធូ ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រា មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ៣៣៨ ហត និងស្រូវប្រាំង ៤៥០ ហិកតា។

៤. ប្រពន្ធ័ធារាសាស្ត្រ អូរស្មាច់ស្ថិតក្នុងឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ៤.៦៧២ ហិកតា និងស្រូវប្រាំង ៣០០ ហិកតា។

៥. ប្រពន្ធ័ធារាសាស្ត្រ សូផា ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ៣៥០ ហិកតា និងស្រូវប្រាំង ៣៥០ ហិកតា។

៦. ប្រពន្ធ័ធារាសាស្ត្រ កំពង់រទេះ ស្ថិតក្នុងឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ៧៨៥ ហិកតា និងស្រូវប្រាំង ២៨៥ ហិកតា។

៧. ប្រពន្ធ័ធារាសាស្ត្រ ដូនសរ ស្ថិតក្នុងឃុំធ្លក ស្រុកស្វាយជ្រំ មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ២.៣០០ ហិកតានិងស្រូវប្រាំង ២០០ ហិកតា។

៨. ប្រពន្ធ័ធារាសាស្ត្រ ក្រាំងលាវ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ មានផ្ទៃដីស្រោចស្រព ស្រូវវស្សា ៦០០ ហិកតានិងស្រូវប្រាំង ៤៣១ ហិកតា៕


ចែករំលែក៖