ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវភ្លើងឆេះខូចខាតទាំងស្រុងនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះឈើមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយសង្ស័យការឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

ផ្ទះមួយខ្នងខាងលើនេះ ពុំទាន់ស្គាល់ម្ចាស់នៅឡើយទេ ធ្វើពីឈើ ប្រក់ស័ង្កសី ថ្មក្រោម ។

បន្ទាប់ពីមានហេតុការណ៍កើតឡើង នគរបាលស្រុកស្អាងបានសហការជាមួយកម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តអគ្គិភ័យ៤គ្រឿង ប្រើប្រាស់ទឹកមួយស៊ីទែនភ្លើងត្រូវបានរលត់ជាស្ថាពរ ។

ចំពោះករណីនេះ មន្រ្តីជំនាញសន្និដ្ឋានថា គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕


ចែករំលែក៖