ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សម្បត្តិ ហៅក័ង កំពុងកើបលុយពីការបើកល្បែងស៊ីសងឆ្នោតវៀតណាមយីហោK38 យ៉ាងរលូនក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បោះទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលរដ្ឋានរហូតដល់ចៅហ្វាយខណ្ឌ ក៏មាន ជាក់ស្តែង ល្បែងស៊ីសងកន្ទុយលេខ(ឆ្នោតវៀតណាម)យីហោK38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ដែលម្ចាស់អាជីវកម្មល្បីឈ្មោះម្នាក់ គឺលោក ហេង សម្បត្តិ ហៅក័ង បានរត់ការយ៉ាងស្អាតជាមួយនឹងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីដាក់ពន្រាយកូនកញ្ច្រែងរបស់ខ្លួនគ្រប់ទីកន្លែង និងបើកចំហស្រាប់អ្នកដែលចូលចិត្តចាក់កន្ទុយលេខ ដោយមិនមានការបារម្ភថា សមត្ថកិច្ចឬអាជ្ញាធរណាហ៊ានបង្ក្រាបនោះទេ ។

ជាក់ស្តែងទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងដែលមានស្លាកយីហោ K38 កំពុងតែរីកដុះដាលដួចផ្សិតក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដូចជានៅ ;ទីតាំងទី១នៅក្នុងផ្សារបឹងសាឡាងថ្មី បន្ទុប់លេខD៣១ (ដាក់យីហោK៣៨) ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ; ទីតាំងទី២នៅជាប់ផ្សារសាំហាន់ផ្លូវលេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់(ដាក់យីហោK៣៨) ភូមិទួលសង្កែ សង្កាត់ទួលសង្កាត់១ ខណ្ឌឫស្សីកែវ ; ទីតាំងទី៣នៅតាមបណ្តោយផ្លូវលេខ68Rកែងផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ ដោយទីតាំងទាំងខាងលើនេះបើកកត់យ៉ាងរលូន បំរើសេវាជូនក្រុមអ្នកញៀនល្បែង កន្ទុយលេខវៀតណាម ដោយពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ក្នុងខណ្ឌឬស្សីកែវ ចុះបង្ក្រាបឡើយ ថែមទាំងបើកដៃឲ្យអ្នកកាង ល្បែងឆ្នោត(យីហោK38)បាន បើកជាច្រើនទីតាំងទៀតសង្ស័យ តែមេកញ្ច្រែង ឆ្នោត( យី ហោk38 )មានខ្នងបង្អែកអ្នកធំនៅពីក្រោយហើយមើលទៅ ទើប អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានសង្ក្រាបបែបនេះ ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។

បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ ស តារា


ចែករំលែក៖