ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​ ៖​ “ផ្តាំ​ទៅលោក​ម្នាក់​ដែល​យក​ស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៨ឆ្នាំ​ នៅ​ខេត្ត​បាត់ដំបង​ លោក​នឹង​ស្លាប់​មុន​ខ្ញុំ​”

ចែករំលែក៖

ភ្នំពេញ​៖​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ “សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ”។

នៅ​ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍​នេះ​ សម្តេច​តេជោ​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា”ព្រឹកនេះ មានពេលគ្រប់គ្រាន់ដើម្បីវាយ ១៨ឡូ ជាមួយធាតុអាកាសដ៏ល្អនារដូវធ្លាក់ខ្យល់ពីជើង។ ថ្ងៃចន្ទដល់ថ្ងៃសុក្រ ខ្ញុំហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរលើម៉ាស៊ីន ដែលប្រើពេល៦០ ទៅ៩០នាទី”។

សម្តេច​តេជោ​ បន្ត​ថា”សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថាមិនអាចរស់បានយូរទៀត”៕ចេស្តា


ចែករំលែក៖