ព័ត៌មានទាន់ហេតុការណ៍៖

បែកប្រពន្ធ៦ខែ សង្ស័យមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ទើបសម្រេចចិត្តបញ្ចប់ជីវិត​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់​បានបញ្ចប់ជីវិត​​​ដោយសង្ស័យថា មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោះស្រាយ​មិនចេញ ។
នគរបាល​បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨ និង៤០នាទី នៅចំណុចភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ មានករណីមនុស្សចងកម្នាក់ ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះញ៉ន វន្នី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួចបានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លន ។
តាមការពិនិត្យ និងស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ នឹងអាជ្ញាធរ ភូមិ ឃុំ ឃើញថា សាកសពខាងលើគឺស្លាប់មានស្លាកស្នាម មានខ្សែនីឡុង ពណ៌ខ្មៅ ចងជាប់នឹងក ដោយចងជាប់នឹងធ្នឹមផ្ទះ កម្ពស់៣ម៉ែត្រ មានចេញទឹកកាម និងមានចេញលាមក ។
ដូច្នេះតាមការសន្និដ្ឋាន សាកសពគឺស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន មូលហេតុមានបញ្ហាផ្លូវចិត្ត បែកគ្នាជាមួយនឹងប្រពន្ធរយះពេល៦ខែ ។
ក្រោយធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ច បានប្រគល់សាកសពទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ

ចែករំលែក៖