ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃ​ចាត់វិធានការ ទប់ស្កាត់ ស្ថានភាពអាកាសធាតុកខ្វក់ កំពុងតែគំរាមកំហែងដល់សុខភាពបលរដ្ឋ

ចែករំលែក៖

អាកាសធាតុកខ្វក់​ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់សុខភាព ការរស់នៅរបស់ពលរដ្ឋ ​ ទាំងនោះហើយ បានជារដ្ឋាភិបាលថៃ ចាត់វិធានការធ្វើឲ្យល្អប្រសើរឡើងវិញ ដោយបានប្រើប្រាស់​យន្តហោះគ្មាន មនុស្សបើក បាញ់ទឹក កាត់បន្ថយធូលី អាច បង្កគ្រោះថ្នាក់ដល់សុខភាព​ ។

ដើម្បីធ្វើឲ្យប្រសើរឡើងរដ្ឋាភិបាលបានទទួលយកនូវគំនិត ល្អៗដើម្បីកែលម្អគុណភាពខ្យល់នៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ។ ជាមួយគ្នានោះដែរ មន្រ្តីក៏បានបិទសាលារៀនទាំងអស់ក្នុងក្រុងបាងកក និងសាលាមួយចំនួនទៀត នៅជិតៗនោះ រួមទាំងអំពាវនាវឲ្យកាត់បន្ថយចរាចរណ៍យានយន្តផងដែរ។ ក្រសួងអប់រំយុវជនថៃ បានបញ្ជាឱ្យសាលារៀនទាំងអស់នៅបាងកក និងខេត្តដែលនៅជុំវិញមួយចំនួនបិទទ្វារ ចំពេលមានការព្រួយបារម្ភជុំវិញកម្រិតគ្រោះថ្នាក់នៃការបំពុលបរិយាកាស។

នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសបាន ឲ្យដឹងនៅលើទំព័រហ្វេសប៊ុកថា គុណភាពខ្យល់អាកាសរបស់ទីក្រុងបាងកកបានធ្លាក់ដល់ កម្រិតគ្រោះថ្នាក់ដោយបរិមាណនៃបំណែក ធូលីគ្រោះថ្នាក់ ដែលត្រូវបានគេស្គាល់ថា PM2.5 ដែលលើសពីអ្វីដែលត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពនៅក្នុង ៤១ តំបន់ជុំវិញរាជធានី។

PM2.5 មានអតិសុខុមទស្សន៍តូចជាងអង្កត់ផ្ចិត ២,៥ មីក្រូម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ ជាពិសេសដោយសារតែវាមានទំហំតូចល្មមដើម្បីដាក់ចូលទៅក្នុងសួត និងឆ្លងទៅសរីរាង្គដទៃទៀត។

សន្ទស្សន៍គុណភាពខ្យល់ (AQI) ត្រូវបានប្រើប្រាស់ដោយទីក្រុងនានាដើម្បីកំណត់កម្រិតនៃការបំពុលបរិយាកាស។ យោងតាមអង្គការសុខភាពពិភពលោកកម្រិត AQI ក្រោម ២៥ត្រូវបានគេចាត់ទុកថា អាចទទួលយកបានសម្រាប់មនុស្សដកដង្ហើមជាប្រចាំ។ ចំណែកកម្រិត AQI កាលពីល្ងាចថ្ងៃពុធនៅទីក្រុងបាងកកដែលបានវាស់គឺមានរហូតទៅដល់ ១៧៥ ដែលកម្រិតនេះ គឺមានគ្រោះថ្នាក់បំផុត ។

លោក Boonrak Yodpetch អគ្គលេខាធិការនៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋានបានថ្លែងថា ការបញ្ជាឱ្យបិទត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។ លោក Boonrak Yodpetch បាននិយាយកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងអប់រំពិចារណាបិទសាលារៀនដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។ លោកបន្ថែមថា វិធានការដំបូង គឺបិទសាលារៀនទាំងអស់នៅទីក្រុងបាងកក និងសាលារៀនមួយចំនួននៅខេត្ត ៤ ទៅ៥ ខេត្ត (ជិតទីក្រុងបាងកក) ៕


ចែករំលែក៖