ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានី ប្រកាសផ្អាកចរាចរ ផ្លូវលេខ៩២ មហាវិថីដូនពេញ បណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ ស្ថិតនៅកំណាត់វិថីដូនពេញ ផ្លូវលេខ៩២ មុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការដ្ឋាន កំពុងសាងសង់សំណង តម្រូវឲ្យផ្អាក់ប្រើប្រាស់ផ្លូវនេះ ជាបណ្តោះអាសន្ន ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីអោយការសាងសង់ ប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសុវត្ថុភាព សណ្តាប់ធ្នាប់ និងរបៀបរាបរយ សាធានរណៈ ពិសេសកាត់បន្ថយបាន នូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី នឹងធ្វើការបញ្ជៀសចរាចរ ជុំវិញបរិវេណ ការដ្ឋានកំពុងសាងសង់ ស្ថិតនៅកំណាត់វិថីដូនពេញ ផ្លូវលេខ៩២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃបញ្ចប់ការដ្ឋានសាងសង់ ។

ជាមួយការផ្អាក ជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អាធ្យាស្រ័យ និងចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះផងដែរ៕សំរិត


ចែករំលែក៖