ភ្នំពេញ៖ លោក យិន ហេង ហៅចំប៊ីខ្មៅ ដែលប្រមាថពូជខ្មែរថាជាពូជតិរច្ឆាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ នេះ ។
សូមបញ្ជាក់ថា លោក យិន ហេង ហៅចំប៊ីខ្មៅ ដែលអះអាងខ្លួនឯងថាជាខ្ទើយ បានដៀលជនជាតិខ្មែរពេញៗមាត់ថា ជាពូជតិរច្ឆាន ពូជបាត់ដី និង ពាក្យអសុរសជាច្រើនទៀត ដោយសារតែខឹងមានអ្នកជិះម៉ូតូមកខោកក្បាល ។
ពេលនេះ មហាជនមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទារឱ្យសមត្ថកិច្ច អូសក ចំប៊ីខ្មៅ ចូលគុក ដេីម្បីសមនឹងពាក្យសម្តីដែលបានប្រមាថលេីជនជាតិខ្មែរ ៕ ចេស្តា