ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត កាមរីបាឡែន បុកម៉ូតូកង់បី បើកបរបញ្ច្រាសទិសគ្នា ពេញទំហឹង របួសយ៉ាងធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តរតនគីរី៖ អ្នកបើកបរម៉ូតូកង់បីវយ័៥០ឆ្នាំម្នាក់ បានរងរបួសមួយចំហៀងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តបាឡែនបើកបរបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងតែម្តង រួចហើយចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុនៅវេលាម៉ោង៦និង៣០នាទី ល្ងាច ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍ស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹមចាន់ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មិនទាន់ដឹងទីលំនៅ នោះទេ ដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរ មួយចំហៀងខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងនោះ នៅនឹងកន្លែងហេតុ សមត្ថកិច្ចបានរឹបអូសយកវត្ថុតាងម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅផ្នែកជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកអូរជុំកសាងកំណត់ហេតុរងចាំធ្វើការសម្របសម្រួលតាមនីតិវិធី។

លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មូលហេតុមកពីអ្នកទាំងពី របើកបរខ្វះការប្រុងប្រយត្ន័ ដោយខ្លួនឯងទាំងសងខាង ៕ ជីវន្ត័


ចែករំលែក៖