ព័ត៌មានទាន់ហេតុការណ៍៖

របួស៤នាក់​ ខណៈជិះម៉ូតូរេចង្កូតដួលបោកក្បាលទៅលើផ្លូវកៅស៊ូ

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្ស ក្មេង ប្រុស ស្រី បានរងរបួសធ្ងន់ ពេលបុរសម្នាក់បានជិះម៉ូតូ មិនប្រុងប្រយ័ត្ន ដល់ផ្លូវកៅស៊ូកោងបណ្ដាលឲ្យរេចង្កូតដួលបោកក្បាលទៅលើផ្លូវកៅស៊ូបែកក្បាល រលាតមុខនិងដៃជើងត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា:ករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង ១២នាទី ថ្ងៃអង្គារ ០១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះដួលដោយខ្លួនឯងកើតឡើង នៅចំណុចកែងស្រះឈូក ស្ថិតនៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចជំនាញនគរបាលក្រុងបានបន្តថា ជនរងគ្រោះដែលដួលម៉ូតូខ្លួនឯងបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល ចំនួន០៤នាក់ និងខូចខាតម៉ូតូ១គ្រឿង ។ អ្នករងរបួស ទី ១-ឈ្មោះ ណង សុធា ភេទ ប្រុស អាយុ ៣០ឆ្នាំ បើកបរម៉ូតូម៉ាក Honda Click ពណ៌ស សេរីឆ្នាំ២០១៨ គ្មានស្លាក់លេខ រងរបួសធ្ងន់ បាក់ឆ្មេញបែក ក្បាល, ទី០២-ឈ្មោះ អុឹង សុីវអុីន ភេទ ស្រី អាយុ ០៧ឆ្នាំ រងរបួសស្រាល រលាតដៃជើង ទី០៣-ឈ្មោះ អុឹង ហ្គិចជូ ភេទ ស្រី អាយុ ២០ឆ្នាំ រងរបួសធ្ងន់ បែកក្បាលនិង រលាត់មុខ ទី០៤-ឈ្មោះ អុឹង ហ្គិច នាង ភេទ ស្រី អាយុ ១២ឆ្នាំ រងរបួសធ្ងន់, អ្នកទាំង ០៤មានទីលំនៅបច្ចុប្បន្នក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ ៕ ស សារ៉េត


ចែករំលែក៖