ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន ៣នាក់ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានយកកាំភ្លើង និងគ្រាប់មកប្រគល់ជូនសមត្ថកិច្ចនគរបាល ។
ពលរដ្ឋយកកាំភ្លើង និងគ្រាប់ប្រគល់ជូននគរបាលខាងលើ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។
សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជំនាញបានធ្វើការផ្សព្វផ្សាយអំពីច្បាប់ប្រើប្រាស់អាវុធដោយខុសច្បាប់ អនុញ្ញាតិមានពលរដ្ឋចំនួនបានយកអាវុធមកប្រគល់ជូនសមត្តកិច្ចបណ្ដើរៗ ជាក់ស្ដែងដូចជាឈ្មោះ ឃីម តា ភេទប្រុស អាយុ ៣៥ឆ្នាំ បានប្រគល់កាំភ្លើង អាកា ១ដើម ព្រមទាំងគ្រប់ចំនួន ២គ្រាប់,ទី២ ឈ្មោះ ខាន ខាង ភេទប្រុស អាយុ ៣៧ឆ្នាំ ប្រគល់កាំភ្លើងសេកាសេ ១ដើម ព្រមទាំងគ្រាប់ ចំនួន ៣គ្រាប់,ទី៣,ឈ្មោះ យឿម ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ប្រគល់កាំភ្លើងអាកា១ដើម ព្រមទាំងគ្រាប់ចំនួន១គ្រាប់។
សមត្ថកិច្ចខាងលើបន្តទៀតថា ពួកគេជាប្រជាពលរដ្ឋមិនមានសិទ្ធប្រើប្រាស់អាវុធទេក្រោយពីប្រគល់ជូនសមត្ថកិច្ចរួចសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃដដែល។ បឹុម ពិន