ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ថ្ងៃសុក្រ ០៤កើត ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងទិសដៅការងារបន្តខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហាន សរុបទាំងអស់ចំនួន ៩៨នាក់ ។

ជាកិច្ចបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ត្រូវរៀបចំផែនការ ដើម្បីត្រៀមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ជាពិសេសត្រូវក្តាប់ឲ្យបាននូវមុខសញ្ញាប្រព្រឹត្តបទល្មើស និងបង្រ្កាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្រ្ត និងត្រូវផ្សព្វផ្សាយបន្តដល់កងកម្លាំងក្រោមឱវាទ នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងអង្គប្រជុំនាថ្ងៃនេះផងដែរ ៕


ចែករំលែក៖