ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចប្តីប្រើហិង្សា បង្ខំចិត្តយកកូន រួមទាំងម្តាយ និងបងប្អូនប្រុស២នាក់ទៀត ចូលមកប៉ុស្តិ៍ទួលសង្កែទី១

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ ខ្លាចប្តីប្រើហិង្សា បង្ខំចិត្តយកកូន រួមទាំងម្តាយ និងបងប្អូនប្រុស២នាក់ទៀត ចូលមកប៉ុស្តិ៍ទួលសង្កែទី១ដើម្បីឲ្យជួយ ។

ស្ត្រីម្នាក់នោះអះអាងថា គាត់ទ្រាំលែងបាន ក្រោយពីប្តីប្រើហិង្សាមកលើខ្លួន និងកូនញឹកញាប់ពេក ហើយឲ្យតែចង់បានលុយម្ដងៗ ត្រូវសុំពីប្តីដូចអ្នកសុំទាន ។

ស្ត្រីខាងលើមានឈ្មោះ ញ៉េង​ ផល្លាងអាយុ៣០ឆ្នាំ ចំណែកបុរស ជាប្តីឈ្មោះ ស៊ីម​ ឃាង អាយុ៣៧ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរមានលំនៅអចិន្ត្រៃ ជាមួយគ្នាភូមិចុងកោះ​ ឃុំកោះអណ្តែត​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយប្រពន្ធធ្វើជាកម្មការិនីរោងចក្រ ចំណែក​ប្តីជាជាងផ្សាដែក។

តាមសម្ដីស្ត្រីជាប្រពន្ធ បានរៀបរាប់ឲ្យដឹងថា គាត់និងប្តី បានរៀបអាពាហ៍ពិពាហ៍តាមច្បាប់ត្រឹមត្រូវ កាលពីឆ្នាំ២០១១ រយ:ពេលជិត៨ឆ្នាំ ដោយរស់នៅជាមួយគ្នាកន្លងមក មិនសូវជាមានសុភមង្គលឡើយ គឺប្តីតែងតែរករឿង និងប្រើហិង្សាមកលើគាត់ និងកូនៗ មិនថាស្រវឹង ឬមិនស្រវឹងទេ ឲ្យតែគាត់ខឹងប្រាកដជាប្រើហិង្សាក្នុងគ្រួសារតែម្ដង។

ទើបគាត់បង្ខំចិត្តយកកូន ពីភ្នំពេញទៅស្រុក តែដោយខ្លាចប្តីប្រើហិង្សាមកលើខ្លួនទៀត នៅរសៀលថ្ងៃទី៧ខែ​ កុម្ភ:​ ឆ្នាំ២០១៩នេះ គាត់ រួមទាំងម្តាយ និងបងប្អូនប្រុស២នាក់ទៀត ក៏បានចូលមកប៉ុស្តិ៍ទួលសង្កែទី១ សុំឲ្យសមត្ថកិច្ចជូនទៅយកកូនៗ ពីកន្លែងស្នាក់នៅរបស់ប្តីត្រឡប់ទៅស្រុកវិញ ៕ អារុណរះ


ចែករំលែក៖