ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងមានទំហំ៣ម៉ែត្រគណ៤ម៉ែត្រកន្លះ សង់អំពីឈើរប្រក់ស្លឹក ជញ្ជាំងស្លឹក រនាបឫស្សី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈដែលជាប់រវល់ចេញទៅក្រៅផ្ទះព្យាបាលជំងឺឲ្យចៅនៅចាំផ្ទះខ្វះ ប្រុងប្រយត្ន័បណ្តាលមកពីទុស្សេអាគុយផ្ទាំងសូឡាព្រះអាទិត្យបង្កការភ្ញាក់ផ្អើលតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃផ្អុង ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះវិញ សាលិ ភេទស្រី អាយុ58ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិព្រៃផ្អុង ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ប្រភពបន្តថា ចំពោះទ្រព្យសម្បត្តិ ដែលរងការខូចខាតរួមមាន អង្ករ1តៅ អាគុយ100 A1 គ្រាប់ផ្ទាំងសូឡា1ផ្ទាំង និងសំលៀកបំពាក់មួយចំនួនធំ និងថវិកាមួយចំនួន ។
តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគឺម្ចាស់ផ្ទះបានជាប់រវល់ទៅព្យាបាលជំងឺនៅផ្ទះលោកមេភូមព្រៃផ្អុង ហើយទុកតែចៅតូច បង្កើតនៅចាំផ្ទះម្នាក់ឯងមិនដឹងយ៉ាងម៉េច ស្រាប់តែកន្លះម៉ោងក្រោយមកមានផ្សែងហុយទ្រលោម បង្កជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាជួយពន្លត់ដែរប៉ុន្តែអកុសលដោយឆេះពេញក្រមុំ មិនអាចអន្តរាគមន៍ បាននោះទេ ខណៈផ្លូវចូលគឺតូចចង្អៀតពេកពិបាកដល់សមត្ថកិច្ចមូលដ្ឋាន ៕ យឹម សុថាន