ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់តខ្សែភ្លើងឆក់ត្រី ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងមិត្តភក្តិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ និងលើកកប់ភក់ និងរាយការណ៍ មកសមត្ថកិច្ច យកទៅកាន់មន្ទីរពេទ្យ អកុសលហួសពេលទៅហើយ បន្ទាប់ពីតខ្សែភ្លើងឆក់ ត្រីខ្វះការប្រុងប្រយត្ន័ ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង១០ និង៤០នាទី ព្រឹក ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ច នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា បុរសរងគ្រោះមាន ឈ្មោះ ទឺម ប្រាជ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ត្រោក ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុឃើញបុរសខាងលើចង់ហូបត្រី ហើយក៏បាននិយាយជាមួយ មិត្តភក្តិប្រមាណ១០នាទីហើយក៏បានអូសខ្សែភ្លើងតដើម្បី ឆក់ត្រី ។

ប្រភពបន្តថា ប្រមាណកន្លះម៉ោង ស្រាប់តែមានការមានការ ភ្ញាក់ផ្អើលដល់អ្នកភូមិ និងមិត្តភក្តិនាំគ្នាប្រញាប់ ប្រញាលជួយសង្គ្រោះ និងលើកកប់ភក់ និងរាយការណ៍ មកសមត្ថកិច្ចយក ទៅកាន់មន្ទីរពេទ្យអកុសល បានស្លាប់ទៅហើយ ។

បច្ចប្បន្នសាកសពត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យគ្រួរសារ ធ្វើបុណ្យ តាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖