ព័ត៌មានទាន់ហេតុការណ៍៖

កម្ទេចកាកសំណល់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៥៤គ្រាប់ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរៈសេនីយ៍ត្រី ឈាន ឆោម អធិការរងទទួលផែនផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំកម្លាំងជំនាញក្រោមឱវាទ សហការមន្ត្រីជំនាញកម្ចាត់ម៉ីននៅកម្ពុជា កម្ទេចកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤គ្រាប់ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង១៥នាទី ថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចព្រៃសហគមន៍ ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិការណ៍ខាងលើបានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងចំនួន ៥៤គ្រាប់ ដែលបន្សល់នៅសម័លសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ចំនួន ៤៧គ្រាប់ត្រូវបានមន្ត្រីជំនាញខាងលើកម្ទេច ដោយឡែក៖ គ្រាប់នៅសល់មន្រ្តីជំនាញបន្តនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖