ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីក្រសួងធនធានទឹក បាននឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន២ករណី ១.ការអនុវត្តច្បាប់ខុសនីតិវិធី ទី២. អំពើហិង្សារដោយចេតនា ទៅលើក្រុមមន្ត្រីនរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដែលបានចាប់រូបគាត់ ហើយប្រើអំពើហិង្សាថែមទៀត កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចម្តុំស្ពានអាកាសក្បាលថ្នល់ ជិតស្ថានីយប្រេងឥន្ទនៈសូគីមិច ក្នុងមូលដ្ឋានខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល ដោយជិះរថយន្តមួយគ្រឿងប្រភេទទូរីស ដែលត្រូវបានគេស្គាល់ថាជាក្រុមមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរជាតិ បានមកធ្វើសកម្មភាពចាប់បុរសម្នាក់ ញាត់ចូលរថយន្តយ៉ាងប្រញាប់រួចដឹកបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ ដោយសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ។
ប្រភពដដែលបន្តទៀតថា បុរសរងគ្រោះមានឈ្មោះ ឡាយ ប៊ុនថូ អាយុ៣១ឆ្នាំ ស្នាក់នៅ សង្កាត់ទួលទំពូង២ ផ្លូវ៤៧៦ ខណ្ឌចំការមន ធ្វើការនៅក្រសួងធនធានទឹក នៅនាយកដ្ឋានការត្រួតពិនិត្យ ធ្វើអាជីវកម្ម នឹងអាភិរក្ស ត្រូវនគរបាលចាប់នៅម្តុំស្ពានអាកាសក្បាលថ្នល់ ជិតស្ថានីយប្រេងឥន្ទនៈសូគីមិច ក្នុងមូលដ្ឋានខណ្ឌចំការមន ។
បើតាមសម្តីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនដឹងថាមានរឿងអ្វីនោះទេ ខណៈរូបគាត់កំពុងតែឈរនៅមុខផ្ទះ ស្រាប់តែត្រូវក្រុមមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានមកធ្វើសកម្មភាពចាប់បុរសម្នាក់ ញាត់ចូលរថយន្តយ៉ាងប្រញាប់រួចដឹកបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ និងបានប្រើអំពើហិង្សាលើរូបគាត់ចំនួន៥ដៃថែមទៀត នៅពេលដែលរូបគាត់សួររកហេតុផល ។ បន្ទាប់ពីដឹករូបគាត់មកយកមន្ទីរប្រឆាំងគ្រឿងញៀន ស្រាប់តែមន្ត្រីនគរបាលបានហៅមនុស្សម្នាក់មកចង្អុលបង្ហាញថា តើបុរសម្នាក់ នឹងមែន? ហើយមនុស្សម្នាក់នឹងដែលមន្ត្រីនគរបាលដែលឲ្យចង្អុលបង្ហាញមុននោះ បានឆ្លើយថាមិនមែនបុរសដែលគាត់នាំមកហ្នឹងទេ ប៉ុន្តែគាត់គ្រាន់តែពាក់អាវស ដូចគ្នាប៉ុណ្ណោះ។
ក្រោយពីដឹងថាចាប់ច្រឡំមនុស្ស មន្ត្រីនគរបាលទាំងអស់ បានសុំទោសគាត់ដោយគ្រាន់តែនិយាយដាសុំទោសដែលចាប់ច្រឡំ ។ ភ្លាមនោះបុរសរងគ្រោះបានឆ្លើយថា គាត់មិនអាចទទួលបានទេ ព្រោះមន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ ត្រូវតែស៊ើបអង្កេតឱ្យបានច្បាស់សិនទើបចាប់មនុស្ស ម្ត៉េចក៏សមត្ថកិច្ចធ្វើការអនុវត្តខុសនីតិវិធីបែបនេះទៅវិញ គឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់ខ្លាំងណាស់ ដូច្នេះគាត់នឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន២ករណី ១.ការអនុវត្តច្បាប់ខុសនីតិវិធី ទី២. អំពើហិង្សារដោយចេតនា ទៅលើក្រុមមន្ត្រីនរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិទាំងនោះ តាមច្បាប់ ។
ពាក់ព័ន្ធករណីមន្ត្រីនគរបាលមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលតែងតែចាំមនុស្សច្រឡំជាញឹកញាប់ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការទំនាក់ទំនងបានទេ ព្រោះខាងមន្ទីរគ្រឿងញៀនមានផ្នែកច្រើនពេក ៕ស តារា