ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់ នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកយុវជនម្នាក់ដើរឆ្លងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខាងលិចស្ពានក្រវាត់ក្រុង ជិតវត្តគង់ម៉ុច ក្រុងសៀមរាប។

តាមប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាបបានរាយការណ៍ពីកន្លែងកើតហេតុថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធម្ម ក្រោយកើតហេតុ អ្នកបើកបរ រថយន្តធុនធ្ងន់រត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងដេញតាមចាប់មិនទាន់ឃើញនៅឡើយ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ប៉ែន សានិល ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ខេត្តបាត់ដំបង បានមកស្នាក់នៅបន្ទប់ជួល ក្បែរផ្សារក្រោម សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាង មករក្សាទុក និងស្រាវជ្រាវបន្ដ ៕ ប៊ុនរិទ្ធី


ចែករំលែក៖