ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម​ IS ​កំពុងសម្ងំលាក់ខ្លួននៅតាមបណ្តោយព្រំដែនពង្រីកកម្លាំង

ចែករំលែក៖

បច្ចុប្បន្នក្រុមភេរវកម្ម ​IS ​នៅក្នុងប្រទេសស៊ីរី ទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីកម្លាំងទាហានរដ្ឋាភិបាល ដោយមានការគាំទ្រពីរុស្ស៊ី ធ្វើឲ្យនេះត្រូវបាត់បង់ ទីតាំង ស្ទើរតែទាំងស្រុង ។ ពេលនេះ ក្រុម​ IS ​កំពុងតែសម្ងំលាក់ខ្លួន​ដើម្បីហ្វឹកហ្វឺន និងជ្រើសរើសទាហានបន្ថែមនៅតាំបណ្តោយព្រំដែន ប្រទេសអីរ៉ាក់ និងស៊ីរី​។

កន្លងមក កម្លាំងទាហានស៊ីរី បានប្រកាសថា ​ក្រុម​ IS ​បានកម្ចាត់អស់ទាំងស្រុង ហើយ​នៅប្រទេសនេះ ប៉ុន្តែ តាមពិត ពួកគេនៅតែមានគ្នារាប់ពាន់នាក់នៅឡើយ ស្ថិតនៅបន្ទាត់ព្រំដែនឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ និងខ្លះទៀតលាក់ខ្លួននៅតាមវាលខ្សាច់ ។

នាយឧត្តមសេនីយ៍ Joseph Votel ដែលដឹកនាំកម្លាំងទាហានអាមេរិកធ្វើសង្គ្រាមប្រឆាំងក្រុម IS បានថ្លែងទទួលស្គាល់ជាមួយអ្នកកាសែត អំឡុងពេលទស្សនកិច្ចលាកងទ័ព ហើយត្រូវបានប្រភពស៊ីអិនអិនដកស្រង់ចុះផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មានការបែកខ្ញែក និងពុំមានការបែកខ្ញែក, ប៉ុន្តែមានមេដឹកនាំ ចាត់តាំង មានពួកសកម្មប្រយុទ្ធ, មានអ្នកសម្របសម្រួលនៅទីនោះ» ។

ការថ្លែងបែបនេះ របស់លោកនាយឧត្តមសេនីយ៍ Joseph Votel ដូចគ្នាទៅនឹងការអះអាងរបស់មេចារកម្មអាមេរិក កាលពីមុនពេលប្រជុំសភាកន្លងមកផងដែរថា ក្រុមភេរវកម្ម ISIS នៅតែមានវត្តមាននៅឡើយ ហើយដែលអំណះអំណាងនោះបានធ្វើឲ្យមានការប្រកាសមិនយល់ស្របជាសាធារណៈ ពីសំណាក់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ។

ប្រធានាធិបតីដូណាល់ ត្រាំ កាលពីខែធ្នូ ឆ្នាំ២០១៨ បានប្រកាសដកទាហានដែលមានប្រហែល២ពាន់នាក់ ចេញពីមូលដ្ឋាននៅក្នុងប្រទេសស៊ីរី ខណៈកំពុងធ្វើសង្គ្រាមប្រឆាំងជាមួយក្រុមភេរវកម្ម ISIS ។ នៅពេលនេះ កងទ័ពអាមេរិកកំពុងតែប្រយុទ្ធ ក្នុងទឹកចុងក្រោយប្រឆាំងជាមួយក្រុមភេរវកម្ម ISIS ស្ថិតនៅតំបន់ Middle Euphrates Valley ជាទីកន្លែងចុងក្រោយគ្រប់គ្រងដោយក្រុម ISIS នៅស៊ីរី ៕


ចែករំលែក៖