ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវភ្លើង ឆេះម៉ត់ ដោយសារទុស្សេខ្សែភ្លើង នៅស្រុកស្វាយជ្រុំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល ជួយពន្លត់ និងដងទឹកជះខ្វែងដៃខ្វែងជើង អកុសលដោយភ្លើងឆេះពេញក្រមុំបណ្ដាលឲ្យឆេះម៉ត់ ខណៈដែលឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង ។

ហេតុការណ៍នេះបានកើត ឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅវេលាម៉ោង៣រសៀល ស្ថិតនៅភូមិតាស្អាង ឃំុកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំបានឲ្យដឹងថាចំពោះម្ជាស់ផ្ទះរងគ្រោះមានឈ្មោះយឹម ស្រី រត្ន័ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិតាស្អាង ឃំុកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ផ្ទះដែលអគ្គិភ័យឆាបឆេះ គឺមានទំហំបណ្ដោយ៧ម៉ែត្រ គុណទទឹង៦ម៉ែត្រ ដំបូលប្រក់់សង្ក័សី ជញ្ជំងសង្ក័សី ចំណែកសម្ភារខូចខាតរួមមានស្រូវ២០ការ៉ុង លុយ៤០ម៉ឺនរៀល និងរបស់របរមួយចំនួនធំ។

សមត្ថកិច្ចនគរបាលស្រុក ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូន ដែលប្រើប្រាស់ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ ៕ យឹម សុថាន


ចែករំលែក៖