ព័ត៌មានទាន់ហេតុការណ៍៖

លោកតាជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ម៉ូតូមកពីក្រោយ បុករងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់រវាងម៉ូតូបត់ឆ្វេង ខ្វះប្រុងប្រយត្ន័ ម៉ូតូ១ទៀតមក ពីក្រោយបុកពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៧:៤៥នាទីព្រឹក នៅលើផ្លូវលេខ៣១៦A ស្ថិតក្នុងភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ច នគរបាលក្រុងបាវិតបាន ឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដា C១២៥ ពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង 1H.9311 បើកបរដោយឈ្មោះ ឯក សុភា អាយុ៧៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតែនម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ចំណែកភាគីរងគ្រោះមានឈ្មោះ ឆែត ពិ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាម៉ាក Wave ពណ៌ក្រហម លាយខ្មៅពាក់ស្លាកលេខ វៀតណាម 63.B1.21327 ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមាន លោកតាម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង 1H.9311 ដោយធ្វើដំណើរពីកើត មកលិចលើកំណាត់ផ្លូវលេខ៣១៦ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ស្រាប់តែមានបុរស ម្នាក់បាះម៉ូតូមួយគ្រឿង ម៉ាកហុងដា Wave ពណ៌ក្រហមខ្មៅមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបង្កការ ភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នលោកតារងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងម្នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។

រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃ អង្គុញដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖