ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយ ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ខណៈដែលជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តមួយគ្រឿងមក ពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ វេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវហាយវ៉េ ចន្លោះគីឡូម៉ែត្រលេខ១៤និងលេខ១៥ ចំណុចភូមិតាប៉ ឃំុតាសួស ស្រុកស្វាយជ្រំ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ គុជ សុីថា អាយុ៥០ឆ្នាំ មុខរបរកសិករ មានីលំនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១AQ ៣១៦២ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តហាយឡេនឌ័រ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានបើករថយន្តគេចខ្លួន ទៅទិសខាងកើតបាត់ស្រមោល ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីលិចមកកើត នៅលើផ្លូវហាយវ៉េ ចន្លោះគីឡូម៉ែត្រ លេខ១៤ និងលេខ១៥ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តមួយគ្រឿងមកពីក្រោយ ស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានវាស់វែងរួច បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី និងអូសម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖