ព័ត៌មានទាន់ហេតុការណ៍៖

កម្សត់ខ្លួនពេក សុខ ដែន បញ្ចេញបទកាដូដល់ខ្លួនថ្ងៃនៃក្តីស្រឡាញ់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង សុខ ដែន បានសម្ងំថតភាពយន្តថ្មីមួយចំនួន របស់ស្ថានីយទូរទស្សន៍នានា ។ វ័យកាន់តែច្រើន តារាសម្តែងអភព្វស្នេហ៍រូបនេះ ហាក់ស្រណោះខ្លួននឹងរឿងគ្មានស្នេហា បែរជាមកបន្ធូរអារម្មណ៍តាមរយៈការបញ្ចេញស្នាដៃបទចម្រៀងជាកាដូសម្រាប់ខ្លួនឯងក្នុងទិវានៃក្តីស្រលាញ់។

បទញាក់កន្ត្រាក់អារម្មណ៍ចំណងជើងថា សង្សារក្មេង របស់តារាក្បាច់គុន សុខ ដែន បានបញ្ចេញហើយ រៀបរាប់អំពីអារម្មណ៍របស់បុរសៗ ដែលមានសង្សារជាស្រីក្មេងត្រូវតាមលួងលោម បារម្ភគេឆក់បាត់ ។ ទោះអត្ថន័យនិយាយអំពីចំណងស្នេហ៍សង្សារក្មេងក្តី ក៏តារាប្រុសរូបនេះ បញ្ជាក់ថា វ័យដល់ប៉ុណ្ណេះហើយ នៅមិនទាន់មានសង្សារជាគាប់ទ្រនាប់ចិត្តនៅឡើយ ។ លោកថា បទនេះគ្រាន់តែជាការច្រៀងកម្សាន្ត និងចែកជូនទស្សនិកជនស្តាប់បំបាត់អផ្សុក ។ ទន្ទឹមនឹងស្រណោះខ្លួននឹងរឿងគ្មានស្នេហាផងនោះ បានធ្វើឲ្យលោកបញ្ចេញបទនេះ ចាត់ទុកជាដូសម្រាប់ខ្លួនឯង។ លោកថា ក្រៅពីនេះ បទនេះមានលក្ខណៈញាក់កន្ត្រាក់អារម្មណ៍អាចរាំលេងកម្សាន្ត។

ក្រៅពីបទចម្រៀងថ្មីនេះ តារាសម្តែងបែបក្បាច់គុនរូបនេះ ក៏ត្រៀមបញ្ចេញស្នាដៃសម្តែងក្នុងខ្សែភាពយន្តភាគថ្មី ជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ដែលលោករំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕ វឌ្ឍនា


ចែករំលែក៖