ព័ត៌មានទាន់ហេតុការណ៍៖

បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បុកអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោច អាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ ក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែសប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បានទៅបុកអ្នកជិះម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៣៥នាទីយប់ លើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះជិះម៉ូតូម៉ាក់HONDA DREAM ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១F-៧៤១៥ បើកបរដោយឈ្មោះ អ៊ិន​ បារាំង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែរាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្តាលស្លាប់បុរសម្នាក់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩វេលាម៉ោង ៧ និង៣៥នាទីយប់ នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្កម៉ាក TOYOTA CAMRY បាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AH-២៩១២ ក្រោយបង្កហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ថាមុនពេលគ្រោះថ្នាក់ រថយន្តបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ចំណុចកើតហេតុខាងលើ បានបើកប្រជែងរថយន្តកុងតឺន័រ០១គ្រឿងទៀតដែលបើកនៅពីមុខ ។ ពេលកំពុងប្រជែងស្រាប់តែជនរងគ្រោះជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នាបើកបរប្រកាន់ស្តាំបានបើកបមកដល់ ក៍ត្រូវអ្នកបើកបររថយន្តបុកចំពីមុខពេញទំហឹងតែម្តងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម័ ចំណែកអ្នកបើកបរទុករថយន្តចោលហើយរត់គេចខ្លួនបាត់ ។

ក្រោយពីបង្កគ្រោះថ្នាក់នគរបាលចរាចរស្រុកបានចុះទៅកន្លែងកើតហេតុហើយទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកយកសពជនរងគ្រោះទៅធ្វើបុណ្យ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖