ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៥ម្នាក់ លួចរត់ចេញពីផ្ទះបន្សល់ទុកលិខិតមួយច្បាប់ ខឹងម្ដាយសួរថា រៀនរាល់ថ្ងៃម៉េចមិនឃើញសៀវភៅតាមដានការសិក្សា?

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ពិតជាគួរឲ្យហួសចិត្តណាស់ ដែលក្មេងស្រីម្នាក់ ឈ្មោះ ទន់ មុន្នីរចនា អាយុ​១៥ឆ្នាំ ដោយសារតែមានចិត្តខឹងនិងឪពុកម្តាយសួរថា ទៅរៀនរាល់ថ្ងៃម៉េចមិនដែល​ឃើញ​សៀវភៅតាមដានការសិក្សាមកបង្ហាញឪពុកម្តាយអ៊ីចឹង? លុះដល់ពេលយប់ឡើង ក៏លួចរត់​គេចចេញពីផ្ទះបាត់ដោយបន្សល់ទុកលិខិតមួយច្បាប់ឲ្យឪពុកម្តាយមើលតែប៉ុណ្ណោះ។ ហេតុការណ៍គួរឲ្យហួសចិត្តនេះបានកើតមានឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃអង្គារ ៨ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានទីលំនៅភូមិធ្លក សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ។

ក្រុមគ្រួសារក្មេងស្រីរូបនេះបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីខាងលើបាន​អង្គុយហូប​បាយជាមួយឪពុកម្តាយ ហើយម្តាយសួរទៅកូនស្រីថា ទៅរៀនរាល់ថ្ងៃម៉េចចមិនដែល​ឃើញ​សៀវភៅតាមដានការសិក្សាមកបង្ហាញឪម៉ែ?ពេលនោះកូនស្រីឆ្លើយថា គ្រូធ្វើបាត់សៀវ​ភៅនោះហើយ។ បន្ទាប់មកកូនស្រីក៏ដើរចូលទៅក្នុងបន្ទប់ដេកបាត់ទៅ។ ប្រភពដដែលបានឲ្យដឹងទៀតថា រហូតដល់ម៉ោងប្រហែល១១យប់ថ្ងៃដដែល​ឪពុកបានឮសំ​ឡេង​អូស​កៅអីក្នុងបន្ទប់កូនស្រី ប៉ុន្តែមិនបានចេញមកមើលទេ ព្រោះថាកូនស្រីនៅក្នុងនោះ។ លុះមកដល់ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ កុម្ភៈឪពុកបានទៅគោះទ្វារបន្ទប់ហៅកូន​ស្រីតែស្ងាត់ឈឹង ក៏ឡើងទៅបើកបង្អួចមើលទើបដឹងថា កូនស្រីចេញពីផ្ទះតាមទ្វារក្រោយ​បាត់ទៅហើយ ដោយទុកសំបុត្រ១ច្បាប់នៅក្នុងបន្ទប់ ។ក្នុងសំបុត្រនេះនាងបានរៀបរាប់ពី សកម្មភាពដែលនាងធ្វើឲ្យមានកំហុសដល់គ្រួសារ និងសុំកុំឲ្យតាមរកនាងអី ព្រោះនាងទៅ ឆ្ងាយហើយ ប៉ុន្តែពាក្យថាឆ្ងាយនោះ មិនដឹងថាឆ្ងាយដល់ណាទេ ៕ សហការី


ចែករំលែក៖