ព័ត៌មានទាន់ហេតុការណ៍៖

ខ្លួនជាគ្រូបង្រៀនតែជាធ្វើទង្វើអសីលធម៌ទៅវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: គ្រូបង្រៀនម្នាក់ទំនងជាតណ្ហាឡើងដល់ក បានចាប់ស្ត្រីម្នាក់ថើបញីញក់នៅក្នុងចំណោមកណ្តាលរោងការបង្កអោយមានការភ្ញាក់ផ្អើលហើយត្រូវបានប្តីស្ត្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឲ្យនគរបាលប៉ុស្តិ៍ឃុំទឹកល្អក់ ឃាត់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាស់ចំពោះទង្វើគ្រូបង្រៀនរូបនោះ ផឹកស្រាស្រវឹងចាប់ឱបថើបប្រពន្ធគេ ផ្អើលពេញរោងការតែម្តង ។

ករណីបៀតបៀនកេរ្តិ៍ខ្មាស់នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ២០១៩ កន្លងទៅ នៅក្នុង ភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ស្ត្រីរងគ្រោះមានប្តីនិងកូនហើយ រស់នៅក្នុងភូមិ ឃុំខាងលើ អាយុជាង៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ(មកនៅខាងប្តី)មានស្រុកកំណើតនៅ ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកជនសង្ស័យល្មោភកាមបៀតបៀនកេរ្តិ៍ខ្មាស់ ដែលនគរបាលឃាត់មាន ឈ្មោះសឿន សារ៉ាត់ អាយុ៥១ឆ្នាំ មានមុខរបរជា គ្រូបង្រៀននៅសាលាវិទ្យាល័យបិតាឯករាជ្យ មានប្រពន្ធកូនរួចទៅហើយ រស់នៅក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមការនិយាយឲ្យដឹងពីមន្ត្រីនគរបាលប៉ុស្តិ៍ឃុំនៅមុនពេលកើតហេតុគឺមានកម្មវិធី ការកូនអ្នកភូមិ ឈ្មោះ សៅ អាយុជាង៥០ឆ្នាំនៅក្នុងភូមិជាមួយ ពេលនោះបុរសល្មោភកាម បានចូលរួមកម្មវិធីនោះដែល ហើយស្ត្រីខាងលើបានចូលរួមផងដែរ ស្រាប់តែលោកគ្រូបង្រៀនល្មោភកាមខាងលើផឹកស្រាស្រវឹងស្រាប់តែមកចាប់ស្ត្រីរងគ្រោះខាងលើឱបថើបញក់ញី ធ្វើឲ្យភ្ញៀវមានការភ្ញាក់ផ្អើលពេញរោងការតែម្តង ។ ពេលនោះប្តីរបស់ស្ត្រីរងគ្រោះក៏នៅក្នុងកម្មវិធីនោះដែរ ពេលឮប្រពន្ធរៀបរាប់ពីដំណើររឿងនោះរួចហើយក៏យល់ថាជាអ្នកជិតខាងបានទៅសួរនាំ ស្រាប់តែលោកគ្រូបង្រៀនល្មោភកាមតណ្ហារូបនោះនិយាយថាប្តឹងដល់ណាប្តឹងទៅគេមិនខ្លាចញញើតឡើយ បើទោះបីយ៉ាងណាក៏ដោយ ។

បន្ទាប់ពីកើតហេតុភ្លាមៗសាច់ញាតិនិងប្តីស្ត្រីរងគ្រោះបានដាក់ពាក្យប្តឹងទាមទារជំងឺចិត្តដែលលោកគ្រូបង្រៀនធ្លាប់តែអប់រំគេបែរជាធ្វើទង្វើមិនគប្បីដាក់ស្ត្រីភេទបែបនេះនោះ ទើបនគរបាលកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត ។ ក្រោយឃាត់ខ្លួនជនសង្ស័យនិយាយថាស្រវឹងឃើញជនរងគ្រោះ ស្លៀកពាក់ខ្លីអត់ថើបស្តាយ ក៏ចាប់ថើប ថើបអស់ប៉ុន្មាន? ។

ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គេបានឃើញប្រពន្ធរបស់លោកគ្រូបង្រៀនល្មោភកាម និងប្អូនស្រីសាច់ញាតិ ជាច្រើនរត់ខ្វែងដៃខ្វែងជើងដើម្បីរត់ការសម្របសម្រួលជាមួយ ម្តាយក្មេកស្ត្រីរងគ្រោះដកពាក្យបណ្តឹង សងជំងឺចិត្ត៤លានរៀល និងនិយាយជាមួយនគរបាលជំនាញការិយាល័យជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោះលែងលោកគ្រូល្មោភកាមខាងលើឲ្យមានសេរីភាពវិញ ក្រៅប្រពន្ធ័តុលាការមិនដឹងថា អស់លុយប៉ុន្មាននោះទេ? ។

ប្រជាពលរដ្ឋបានរិះគន់លោកគ្រូល្មោភកាមខាងលើថា ធ្វើរហូតដល់គ្រូបង្រៀនថ្នាក់វិទ្យាល័យទៅហើយ អប់រំសិស្សរាប់រយ រាប់ពាន់នាក់បែរជាមកធ្វើទង្វើថោកទាបសង្គមមិនទទួលស្គាល់ទៅវិញ ។ នេះជាមេរៀនជីវិតមួយសម្រាប់អស់លោកគ្រូមួយចំនួន សូមកុំយកតម្រាប់តាមលោកគ្រូល្មោភកាមម្នាក់ឈ្មោះ សឿន សារ៉ាត់នេះទៀត ប៉ះពាល់កិត្តិយសសេចកហតីថ្លៃថ្នូររបស់គហរូបង្រៀនខ្លាំងណាស់ ។

ពាក់ព័ន្ឋករណីនេះដែរលោកប្រធានមន្ទីរអប់រំគួរចាត់វិធានការលើគ្រូកំហូចនេះម្តងហើយជាពិសេសគ្្្រូម្នាក់ទៀតឈ្មោះហ៑លនៅសាលាជាមួយគ្នាក៏មានឈ្មោះបោះសំឡេងរឿងវាយតប់សម្បើមណាស់ដែរដោយអាងថាខ្លួនស្គាល់មេៗព្រហ្មទណ្ឌគ្រប់កមឬិតទាំងអស់ហើយអ្វីដែលរដ្្ឋខាតបង់បំផុតនោះគឺគ្រូរូបនោះមិនដែលទៅបង្ក្រៀននោះទេតែបើកប្រាក់ខែមិនដែលខានឡើយ៕សេនាស័ក្តិ


ចែករំលែក៖