កន្លងមកជំងឺគ្រុនផ្តាសាយ ជ្រូកអាហ្រ្វិក បានរីករាលដាលដល់ប្រទេសចិនដោយបាន បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរីករាលដាល នៃវីរុស H1N1 ។
កាលពីឆ្នាំ២០១៨កន្លងមក នៅក្នុងប្រទេស យេមែន ជំងឺនេះ បានសម្លាប់មនុស្សដល់ទៅ១៣៩នាក់ ភាគច្រើននៅបណ្តាខេត្តភាគខាងជើង ។ សារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ថា យោងតាមសេចក្តីថ្លែងការណ៍មួយចេញ ដោយក្រុមអាជ្ញាធរ សុខាភិបាល ក្នុងស្រុកថា ជំងឺផ្តាសាយជ្រូក ដែលបង្កឡើងដោយវីរុស H1N1 បានសម្លាប់ពលរដ្ឋអស់ចំនួន ១៣៩នាក់ នៅក្នុងខេត្តភាគខាងជើង នៃប្រទេសយេមែន គិតចាប់តាំងពីឆ្នាំ២០១៨ ។
នៅក្នុង ខែមករា ក្រុមអាជ្ញាធរសុខាភិបាលគ្រប់គ្រង ដោយក្រុមហួធី បានរាយការណ៍មកថា ចំនួនអ្នកស្លសាប់របស់ពលរដ្ឋមាន២២នាក់ និងបានឆ្លងជំងឺ ចំនួន១០៧ ករណី ដែលបញ្ហាកាន់តែខ្លាំងឡើងៗ នៅក្នុងពេលស្រុកកើតសង្គ្រាម ។
ករណីភាគច្រើនត្រូវបានគេរាយការណ៍មកពីរដ្ឋធានី Sanaa, Amran និងខេត្ត Ibb ។ មិនមានការធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ពីអង្គការសុខភាព ពិភពលោក ហៅកាត់ (WHO)ទៅលើរបាយការណ៍នេះ ។
គេបានដឹងថា ប្រព័ន្ធគ្រប់គ្រងសុខភាពរបស់ប្រទេសបានស្រុតចុះយ៉ាង គំហុកក្នុងអំឡុងពេលកើតមានសង្គ្រាមស៊ីវិលរយៈពេល៤ឆ្នាំ មកនេះ ហើយអ្វីដែល អាក្រក់បំផុតនោះ អង្គការសហប្រជាជាតិ បានហៅថា ជាប្រទេសដែលជួបនឹងវិបត្តិមនុស្ស ធម៌ធ្ងន់ធ្ងររបស់ ពិភពលោក ៕