ព័ត៌មានទាន់ហេតុការណ៍៖

ច្នៃរំសេវផាវ ធ្វើគ្រាប់បែកបោកត្រី ផ្ទុះចំខ្លួនឯងរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បានឆ្នៃរំសេវផាវធ្វើគ្រាប់បែកសម្រាប់បោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឲ្យរងរបួសរងរបួសត្រូវប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវជង្គង់ទាំង២ យ៉ាងធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុកាណ៍ផ្ទុះគ្រាប់ឆ្នៃនេះ បានកើតឡើងនៅ វេលាម៉ោង១៥និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចអូរតាង ស្ថិតក្នុងភូមិសាស្រ្ត ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រចំ លិប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចារាយ​ មានទីលំនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះ បានយកគ្រាប់បែកឆ្នៃនោះ ទៅបោកយកត្រី នៅចំណុចខាងលើ ពេលបោកនោះ ស្រាប់តែផ្ទុះមកចំខ្លួនឯងបណ្តាលឲ្យរងររបួសត្រូវប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវជង្គង់ទាំង២ យ៉ាងធ្ងន់ធ្ងរតែម្តង ហើយ ត្រូវបានបងប្អូនសាច់ញាតិ ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕ ជីវន្ត័


ចែករំលែក៖