ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផែនអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលជនបរទេសម្នាក់ មកពីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីរពេទ្យ៨៨៨ ស្ថិតក្នុងសង្កាត់១ ខេត្តព្រះសីហនុ ។
ជនបរទេសម្នាក់នោះត្រូវឃាត់ខ្លួនពីបទស្នាក់នៅហួសទិដ្ឋាការកំណត់ និងមានសតិមិនប្រក្រតី អុកឡុកនៅក្នុងមូលដ្ឋាន។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៥ ខែកុម្ភៈនេះ៕ ឆ្លាម សមុទ្រ